ព័ត៌មាន
ក្រសួងបរិស្ថាន ចូលរួមលើកកម្ពស់សុខភាព និងអនាម័យបរិស្ថាន នៅតាមមណ្ឌលសុវត្ថិភាព ជនភៀសសឹកនៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំមន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ អាជ្ញាធរមូលដ្ឋាន យុវជន និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានចុះដល់ទីតាំងសុវត្ថិភាពមួយចំនួននៅក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ ដើម្បីចូលរួម ពង្រឹងការធ្វើអនាម័យបរិស្ថាន ការទុដាក់សំរាម ការវិភាគលើគុណភាពទឹក និងគុណភាពខ្យល់។
នៅមណ្ឌលសុវត្ថិភាពស្រែណូយ ស្ថិតនៅភូមិវត្តស្រែណូយ ឃុំស្រែណូយ ស្រុកវារិន ខេត្តសៀមរាប មានប្រមាណជនភៀសសឹក ស្នាក់នៅ ៦០០គ្រួសារ មានប្រជាពលរដ្ឋ ប្រមាណ ២,១០០នាក់។ក្នុងឱកាសនោះក្រុមការងារបានតេស្តគុណភាពខ្យល់ ដោយបានយកឧបករណ៍ មកវិភាគនៅទីតាំងជនភៀសសឹកស្រែណូយ ដោយទទួលបានលទ្ធផល ល្អណាស់ PM2.5=12 µg/m³។ ជាមួយគ្នានេះ ក្រុមការងារបានធ្វើការត្រួតពិនិត្យគុណភាពទឹកស្រះ នៅក្បែរនោះដែលប្រជាជនភៀសសឹក បានប្រើប្រាស់ទឹកស្អាតជាប្រចាំ។ ក្រុមការងារបានរកឃើញលទ្ធផលនៃការធ្វើតេស្តគុណទឹកស្រះជាបឋម គឺស៊ីតុណ្ហភាព=25.96 °C, pH=7.28, និងDO=4.77 mg/L មិនទទួលរងការបំពុលនោះទេ។ ក្រុមការងារក៏បានយកសំណាកទឹកស្រះចំនួន១សំណាក ទៅវិភាគនៅមន្ទីរពិសោធន៍ ក្រសួងបរិស្ថាន ដើម្បីផ្ទៀងផ្ទាត់លទ្ធផល។
ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា អនាម័យនៅតាមមណ្ឌលសុវត្ថិភាពនានា មាន ការ ចូលរួមទុកដាក់សំរាម និងមានការចូលរួមពីសិស្ស យុវជន កុមារ និងជនភៀសសឹក បានចូលរួមជាមួយមន្រ្តីនៃមន្ទីរបរិស្ថាន នៅតាមបណ្តាខេត្តដែលមានមណ្ឌលជនភៀសសឹក បានល្អ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានផ្តល់ជូនបន្ថែមលើធុងសំរាម ជូនដល់រដ្ឋបាលខេត្តសៀមរាប និងឧត្តរមានជ័យ ក្នុង១ខេត្ត ចំនួន៥០ ធុង និងមានបាវ ដើម្បីទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ឱ្យបានត្រឹមត្រូវ និងបង្កើនភាពស្អាត នៅតាមមណ្ឌលសុវត្ថិភាព។








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន