ព័ត៌មាន
សហគមន៍ខ្មែរនៅកូរ៉េខាងត្បូងប្រមូលផ្តុំគ្នាធ្វើបាតុកម្មសម្តែងមតិថ្កោលទោសការឈ្លានពានយ៉ាងសាហាវព្រៃផ្សៃរបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា
(កូរ៉េខាងត្បូង)៖ សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នារៀបចំធ្វើបាតុកម្មសម្តែងមតិ នៅទីតាំងចំនួន ៣ ផ្សេងគ្នា ដើម្បីថ្កោលទោសការឈ្លានពានយ៉ាងសាហាវព្រៃផ្សៃពីសំណាក់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា។

សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េបានប្រមូលផ្តុំគ្នា នៅទីក្រុងអាសាន ចាប់ពីម៉ោង ១២:០០នាទី ថ្ងៃត្រង់ ដល់ម៉ោង ២:៣០នាទី រសៀល (ម៉ោងនៅកម្ពុជា) នៅទីក្រុងក្វាងជូតូច ចាប់ពីម៉ោង ១២:០០នាទី ថ្ងៃត្រង់ ដល់ម៉ោង ១:៣០នាទី រសៀល (ម៉ោងនៅកម្ពុជា) និងនៅទីក្រុងក្វាងជូធំចាប់ពីម៉ោង ៣:០០នាទី រសៀល ដល់ម៉ោង ៥:០០នាទីល្ងាច (ម៉ោងនៅកម្ពុជា) ដែលទាំង៣ទីតាំងនេះ មានអ្នកចូលរួមសរុបប្រមាណជិត ៦០០នាក់។

អ្នកចូលរួមទាំងអស់បានកាន់បដាពាក្យស្លោក ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើយ៉ាងសាហាវព្រៃផ្សៃរបស់កងទ័ពថៃឈ្លានពានមកលើកម្ពុជា និងស្រែកបន្លឺសំឡេង កម្ពុជាប្រឆាំងដាច់ខាតចំពោះការឈ្លានពានរបស់សៀម ដែលនេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីរួបរួមជាតិ ស្នេហាជាតិ និងបញ្ជាក់ពីការគាំទ្រពេញទំហឹងចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងថ្កោលទោស ចំពោះអំពើរំលោភបំពានព្រៃផ្សៃ និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ថៃមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់សែននាក់។

សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង រួមគ្នាទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវទង្វើដ៏គឃ្លើនឈ្លានពានទាំងកំរោល និងអំពើយង់ឃ្នងទាំងអស់ ហើយងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមាន ឯកឧត្តម Donald Trump ប្រធានាធិបតីអាម៉េរិក និងលោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី និងគោរពគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន៕
ដោយឡែកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ សហគមន៍ខ្មែរនៅកូរ៉េនឹងបន្តរៀបការជួបជុំថ្កោលទោសថៃចំនួន ២ទីតាំងបន្ថែមទៀត នៅទីក្រុងសេអ៊ូល និងទីក្រុងក្វាងជូធំ៕



-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន