ព័ត៌មាន
ពលរដ្ឋខេត្តកំពតរួមសាមគ្គីគ្នាដាល់អំបុកសម្រាប់ជូនដល់វីរកងទ័ពជួរមុខកំពុងច្បាំងការពារទឹកដី
បន្ទាប់ពីមានការស្នើសុំរបស់វីរៈកងទ័ពជួរមុខ ក៏ដូចជាសេចក្តីអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ និងសម្តេចធិបតី ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ព្រះសង្ឃ ប្រជាពលរដ្ឋ និងក្រុមយុវជនខេត្តកំពត បានរួមសាមគ្គីគ្នាដាល់អំបុកស្រូវថ្មី ដើម្បីផ្ញើជូនទៅដល់វីរកងទ័ពជួរមុខដែលកំពុងឈរជើងច្បាំងបណ្ដេញចោរសៀម ដែលបាននឹងកំពុងឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋខេត្តកំពតបានលើកទឹកចិត្ត និងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធតាមបីបាច់ថែរក្សាឲ្យវីរកងទ័ពកម្ពុជា មានសុខភាពល្អ មានសុវត្ថិភាព និងជ័យជម្នះលើពួកចោរឈ្លានពានសៀមលើគ្រប់សមរភូមិ។
សូមបញ្ជាក់ថា ក្រៅពីការផ្តួចផ្តើមនាំគ្នាដាល់អំបុក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ ព្រះសង្ឃ យុវជន ក៏បានចូលរួមបរិច្ចាគជាសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគជាច្រើនទៀត នៅតាមមូលដ្ឋាន ឃុំសង្កាត់ ស្រុកក្រុង និងនៅរដ្ឋបាលខេត្តផងដែរ ដើម្បីឧបត្ថម្ភគាំទ្រ និងជួយដល់វីរកងទ័ព និងបងប្អូនជនភៀសសឹកផងដែរ ៕











-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន