ព័ត៌មាន
អ្នកតំណាងរាស្រ្ដ ព្រះសង្ឃ និងសប្បុរសជនប្រគល់ស្បៀងដល់កងកម្លាំងជួរមុខយោធភូមិភាគទី៤
នៅព្រឹកថ្ងៃទី១៤ខែធ្នូ ឆ្នាំ ២០២៥នេះឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ រួមជាមួយព្រះសង្ឃដែលបាននិមន្តមកពីខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពីសំណាក់ក្រុមហ៊ុនខ្សែកាបអង្គរខេត្តសៀមរាបបានធ្វើការប្រគល់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ព្រមទាំងថវិកាជូនដល់កងកម្លាំងយោធភូមិភាគទី៤ ដែលកំពុងឈរជើងការពារសមរភូមិតាមបន្ទាត់ព្រំដែន។
ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ថ្លែងថា គ្មាននរណាម្នាក់ចង់ឃើញសង្គ្រាម ឬការបាត់បង់ជីវិតនោះទេ ប៉ុន្តែប្រទេសកម្ពុជាមានកាតព្វកិច្ចការពារអធិបតេយ្យភាពរបស់ខ្លួនហើយប្រទេសកម្ពុជាមិនមែនជាអ្នកឈ្លានពានទេ ហើយក៏មិនបានរំលោភលើកិច្ចព្រមព្រៀងណាមួយដែរ គឺកងកម្លាំងកម្ពុជាយើងបានការពារខ្លួនប៉ុណ្ណោះ បន្ទាប់ពីមានការរំលោភបំពានពីសំណាក់ភាគីថៃ។
ឯកឧត្តម អ្នកឧកញ៉ា ក៍បានថ្លែងកោតសសើរនូវស្មារតី និងទឹកចិត្តប្រុងប្រយ័ត្នគ្រប់ពេលវេលារបស់អង្គភាពទ័ពជួរមុខ និងប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះនាយទាហាន និងពលទាហានទាំងអស់ដែលកំពុងឈរជើងនៅសមរភូមិតាមព្រំដែនក្នុងការការពារបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ។
ឯកឧត្តមបន្តថា ក្នុងនាមជាអ្នកនៅសមរភូមិក្រោយមិនដែលភ្លេចសោះឡើយអ្នកនៅសមរភូមិមុខ និងសូមកោតសរសើរដោយស្មោះនូវពលិកម្ម និងស្មារតីអង់អាចក្លាហានរបស់បងប្អូនកងទ័ពទាំងអស់ដែលកំពុងប្រយុទ្ធការពារទឹកដីរបស់យើង ហើយតាមរយៈពលិកម្មនេះ សូមបន្តរួមគ្នារក្សាសាមគ្គីភាពឯកភាពរឹងមាំ និងជ្រោងខ្ពស់ស្មារតីស្នេហាជាតិក្នុងការបំពេញភារកិច្ចការពារបូរណៈភាពទឹកដីពីសត្រូវឈ្លានពាន។
ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានមានប្រសាសន៍ថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះសង្ឃដែលបាននិមន្តមកពីខេត្តកំពង់ចាម និងសប្បុរសក្រុមហ៊ុនខ្សែកាបអង្គរដែលបានដែលបានចូលរួមឧបត្ថម្ភគាំទ្រក្នុងស្មារតីខ្មែរជួយខ្មែរ ប្រកបដោយទឹកចិត្តស្មោះសរក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក៕

-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន