ព័ត៌មាន
សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរនៅប្រទេសជប៉ុនជាង ១ពាន់នាក់ប្រមូលផ្តុំគ្នាប្រឆាំងការវាយប្រហារដ៏ឃោរឃៅរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជាធ្វើឱ្យប្រជាពលរដ្ឋខ្មែររាប់សែននាក់រងទុក្ខ
(ជប៉ុន)៖ សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនជាង ១ ០០០នាក់ បានប្រមូលផ្តុំគ្នាចំនួន ៦ទីតាំង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីសម្តែងមតិថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅយង់ឃ្នងរបស់យោធាថៃ ដែលបានបើកការវាយប្រហារគ្មានរើសគោលដៅ និងប្រើប្រាស់អាវុធគ្រប់ធុនក្នុងការឈ្លានពានអធិបតេយ្យភាពកម្ពុជា។

ការប្រមូលផ្តុំរបស់សហគមន៍ខ្មែរទាំង៦ទីតាំងរួមមាននៅទីក្រុងតូក្យូ២ទីតាំង ខេត្តអូសាកា ខេត្តអាយឈិ ខេត្តហ៊ីរ៉ូស៊ីម៉ា និងខេត្តហ្វូគូអូកា។ តាមរយៈការប្រមូលផ្តុំនេះ ក៏មានការដាក់ញត្តិទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក និងម៉ាឡេស៊ីប្រចាំប្រទេសជប៉ុន និងក្រសួងការបរទេសជប៉ុន ដើម្បីអំពាវនាវឱ្យថ្កោលទោស ចំពោះអំពើរំលោភបំពានរបស់យោធាថៃ និងចាត់វិធានការបន្ទាន់ និងយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីដាក់សម្ពាធលើប្រទេសនេះឱ្យបញ្ឈប់សកម្មភាពយ៉ាងគឃ្លើនរបស់ខ្លួន។

ទោះបីជាអាកាសធាតុត្រជាក់ស្ទើរសូន្យអង្សារ និងមានភ្លៀងធ្លាក់នៅទីតាំងមួយចំនួន ក៏អ្នកចូលរួមទាំងអស់បានស្រែកយ៉ាងក្លៀវក្លានូវពាក្យស្លោក និងកាន់បដាដែលបង្ហាញការគោរពដឹងគុណដល់វីរកងទ័ពកម្ពុជាដែលបានការពារទឹកដីពីការឈ្លានពានរបស់ខ្មាំង និងគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរបស់ រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្កោលទោស ចំពោះអំពើរំលោភបំពានយ៉ាងសាហាវព្រៃផ្សៃបំផុតរបស់យោធាថៃមកលើដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា និងការបំផ្លាញសាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ថៃមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។

សហគមន៍ខ្មែរនៅប្រទេសជប៉ុន ទាមទារឱ្យសហរដ្ឋអាម៉េរិក ម៉ាឡេស៊ី និងសហគមន៍អន្តរជាតិ ចូលរួមតាមដាន និងដាក់សម្ពាធដល់យោធាថៃឱ្យបញ្ឈប់ការវាយប្រហារយ៉ាងសាហាវឃោរឃៅនេះជាបន្ទាន់ ដើម្បីធានាដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន និងសន្តិភាពនៅក្នុងតំបន់ទាំងមូល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បងប្អូនខ្មែរនៅប្រទេសជប៉ុនក៏បានប្រមូលផ្តុំគ្នាសម្តែងមតិថ្កោលទោសថៃដែលបានបើកការវាយប្រហារដ៏កំរោល រំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជា ចំនួន ២ទីតាំងផងដែរ គឺនៅទីក្រុងតូក្យូ និងខេត្តអូសាកា ប្រទេសជប៉ុន៕







-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន