ព័ត៌មាន
កម្ពុជាវាយការពារខ្លួនផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះ ខណៈថៃបានបាញ់ប្រហារជនស៊ីវិលកម្ពុជា
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះថា ចំពោះការវាយទប់ទល់ជាមួយយោធាថៃឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺកម្ពុជាបានវាយការពារខ្លួនតែប៉ុណ្ណោះដោយផ្ដោតសំខាន់តែលើគោលដៅយោធា ផ្ទុយស្រឡះពីយោធាថៃដែលបានប្រើប្រាស់អាវុធគ្រប់ប្រភេទ វាយប្រហារមិនរើសគោលដៅមកលើប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកនេះបានប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិតរបស់ភាគីថៃដោយបានចោទប្រកាន់មកកម្ពុជាថា បានបាញ់សំដៅទៅជនស៊ីវិលរបស់ថៃ ដែលព័ត៌មាននេះផ្ទុយស្រឡះពីការពិតទាំងស្រុង។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ ប៉ុន្ដែមានតែភាគថៃទេដែលធ្វើការវាយប្រហារមកលើទីតាំងប្រជាជនស៊ីវិលរបស់កម្ពុជាដោយមិនរើសមុខ និងមិនរើសគោលដៅ ខណៈមលទល់ពេលនេះបានធ្វើឱ្យជនស៊ីវិលកម្ពុជាបាត់បង់ជីវិតចំនួន១១នាក់ ក្នុងនោះមានទារកមួយរូបផងដែរ និងរងរបួសចំនួន៥៩នាក់ហើយ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើដ៏ឃោរឃៅរបស់យោធាថៃ ប្រើប្រាស់អាវុធគ្រប់ប្រភេទបាញ់ប្រហារជនស៊ីវិល និងរំលោភមកលើដែនអធិបតេយ្យភាពកម្ពុជា, រំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀត៕
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន