ព័ត៌មាន
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណី កងកម្លាំងយោធាថៃបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤
ក្រសួងការពារជាតិកម្ពុជា បានសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ រហូតដល់ម៉ោង ៩:១៨នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។
– ម៉ោង ៤:៣០នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងកាំភ្លើងធំគ្រប់ធន់ចូលភូមិសាស្ត្រអូរស្មាច់។
– ម៉ោង ៤:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទខ្នារ។
– ម៉ោង ៥:៤០នាទី យោធាថៃបានចល័តរថក្រោះ នៅភូមិសាស្ត្រជប់អង្គុញ និងបានបាញ់ផ្លោង ចូលភូមិសាស្ត្រប្រាសាទតាមាន់ធំ។
– ម៉ោង ៥:៤៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រថ្មដូន។
– ម៉ោង ៥:៥០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាក្របី។
– ម៉ោង ៧:៣៥នាទី យោធាថៃបានបាញ់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រក្រុងសំរោង តំបន់ប្រជាពលស៊ីវិល។
– ចាប់ពីវេលាម៉ោង ៧:៣៥នាទីព្រឹក មកដល់ត្រឹមវេលាម៉ោង ៨:៣០នាទីព្រឹកនេះ យោធាថៃបានបន្ត បាញ់ផ្លោងចូលតំបន់អានសេះ និងបានបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងធំ គ្រាប់បែកចង្កោម ដ្រូនទម្លាក់គ្រាប់បែកយ៉ាងខ្លាំង នៅភូមិសាស្រ្តប្រាសាទតាមាន់ ប្រាសាទតាមក្របី និងប្រាសាទខ្នារ។
– ម៉ោង ៩:១៨នាទី យោធាថៃចាប់ផ្តើមបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន