ព័ត៌មាន
កាណាដា ស្នើឱ្យអាជ្ញាធរមីនជាអ្នករៀបចំចាត់អាទិភាពលើកិច្ចការសកម្មភាពមីននៅកម្ពុជា និងសម្របសម្រួលជាមួយប្រតិបត្តិករដោះមីនដែលបានដាក់សំណើសុំឱ្យកាណាដាគាំទ្រដល់គម្រោងបោសសម្អាតមីនរបស់ខ្លួន
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Christian Angelo DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន រាជធានីភ្នំពេញ។
ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាបានរួមចំណែកគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលអនុវត្តដោយអាជ្ញាធរមីន។ ក្នុងនោះផងដែរ ឯកឧត្តម លី ធុជ បានចាត់ទុកប្រទេសកាណាដា គឹជាដៃគូយូរអង្វែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវមោទនភាពចំពោះសមិទ្ធផលសម្រេចបានក្នុងកិច្ចការបោសសម្អាតមីនអស់រយៈពេលជាង ៣០ឆ្នាំមកនេះ ក្នុងនោះផ្ទៃដីជាង ៣០០០គីឡូម៉ែត្រការ៉េ ត្រូវបានរំដោះពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងផ្តល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋសម្រាប់យកមកប្រើប្រាស់។ សមិទ្ធផលទាំងនេះ បានប្រែក្លាយដីចម្ការមីន ទៅជាដីចម្ការដាំដុះ រួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
ឯកឧត្តម លី ធុជ បានគូសបញ្ចាក់ទៀតថា ទោះបីកម្ពុជាសម្រេចបាននូវសមិទ្ធផលធំធេង ប៉ុន្តែបញ្ហាប្រឈមដោយសារមីននៅតែបន្ត ព្រមទាំងមានភាពស្មុគស្មាញ និងហានិភ័យខ្លាំង ជាពិសេសតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ដែលតម្រូវឱ្យកម្ពុជាត្រូវបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ពង្រឹងភាពជាដៃគូ និងធនធានបន្ថែម។ ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យប្រទេសកាណាដា ពិចារណាបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឱ្យកម្ពុជាសម្រេចគោលដៅគ្មានមីនឆ្នាំ២០៣០ ស្របតាមសំណើសុំពន្យាពេលលើកទីបីនៃការបោសសម្អាតមីន ២០២៦-២០៣០ ដែលអង្គប្រជុំរដ្ឋភាគីលើកទី២២នៃអនុសញ្ញាអូតាវ៉ា ទើបបានអនុម័តថ្មីៗនេះ ជាមួយនឹងការដាក់ចេញផែនការច្បាស់លាស់របស់កម្ពុជា។
ឯកឧត្តម Christian DesRoches បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេលកន្លងមក។ ឆ្លើយតបនឹងសំណើសុំ ឯកឧត្តម Christian DesRoches ស្នើឱ្យអាជ្ញាធរមីនជាអ្នករៀបចំចាត់អាទិភាពលើកិច្ចការសកម្មភាពមីននៅកម្ពុជា និងធ្វើជាអ្នកសម្របសម្រួលជាមួយប្រតិបត្តិករបោសសម្អាតមីន ដែលបានដាក់សំណើសុំឱ្យប្រទេសកាណាដា បន្តគាំទ្រដល់គម្រោងបោសសម្អាតមីនរបស់ខ្លួន។











-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន