ព័ត៌មាន
កម្ពុជា បន្តអំពាវនាវសហគមន៍អន្តរជាតិថ្កោលទោសថៃ ខណៈបាញ់ជនស៊ីវិលកម្ពុជា ស្លាប់ដល់១៥នាក់
កម្ពុជាបន្តអំពាវនាវសហគមន៍អន្តរជាតិថ្កោលទោសថៃ ខណៈគិតចាប់ពីថ្ងៃទី៧ មកទល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល ១០ថ្ងៃហើយ ដែលយោធាថៃ បានបើកការបាញ់ប្រហារដោយកំរោល ឃោរឃោឈ្លានពានចូលដែនអធិបតេយ្យភាពកម្ពុជាក្នុងនោះបានបាញ់ប្រហារដោយមិនរើសគោលដៅទៅលើទីតាំងជនស៊ីវិលដោយបានសម្លាប់ពលរដ្ឋស្លូតត្រង់ និងកុមារកម្ពុជាចំនួន១៥នាក់ និងរបួសចំនួន ៧៤នាក់ហើយ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកនេះ បានបន្តអំពាវនាវដល់ សហគមន៍អន្តរជាតិឱ្យថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានដោយកំរោលរបស់ដៃចូលមកដែនអធិបតេយ្យភាពកម្ពុជា និងការបាញ់ស្លាប់ជនស៊ីវិលកម្ពុជាជាបន្តបន្ទាប់បែបនេះ។ ក្រៅពីនេះទង្វើរបស់ថៃ គឺបានបញ្ជាក់យ៉ាងច្បាស់អំពីការរំលោភលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃ។
អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានទាមទារឱ្យយោធាថៃបញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួន, បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងបញ្ឈប់ការវាយប្រហារដោយមិនរើសគោលដៅមកលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល, បញ្ឈប់ការវាយប្រហារទីតាំងប្រវត្តិសាស្រ្ដ ហើយយោធាថៃត្រូវតែបង្ហាញពីភាពស្មោះត្រង់, សុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្ដិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្ដែតាមរយៈសកម្មភាពជាក់ស្ដែង ហើយកងទ័ពថៃអាចចាប់ផ្ដើមតាមរយៈការបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន។
សូមបញ្ជាក់ថា អំពើឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជារបស់ភាគីថៃ ដែលផ្តើមឡើង ជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ មកដល់ថ្ងៃទី១៦ ខែធ្នូនេះ បានបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ក្នុងនោះមាន ពលរដ្ឋស្លាប់មានចំនួន ១៥ នាក់ និងរបួសចំនួន៧៤នាក់។ ចំណែកពលរដ្ឋភៀសសឹកមកពីខេត្តជាប់ព្រំដែន ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប មានជនភៀសសឹកសរុប ១២៦,២០៤ គ្រួសារ ស្មើនឹងមនុស្ស ៤២១,៨៥៣ នាក់ ក្នុងនោះមានស្ត្រីប្រមាណ ២១ ម៉ឺន ៦ពាន់នាក់ និងកុមារប្រមាណ ១២ម៉ឺន ៧ពាន់នាក់។
អំពើឈ្លានពានរបស់ថៃនេះ ក៏បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល ផ្ទះប្រជាពលរដ្ឋ សាលារៀន មណ្ឌលសុខភាព ប្រាសាទបុរាណ វត្តអារាម អគារការិយាល័យគយ និងរដ្ឋាករ អគារកាស៊ីណូ សណ្ឋាគារ៣ទីតាំង មណ្ឌលកសិកម្មសហគមន៍ ស្ពានបុរាណ ស្ពានថ្មស្ពានដែក ស្ថានីយ៍ប្រេង មធ្យោបាយដឹកជញ្ជូន ឃ្លាំងទិញ ព្រមទាំងទ្រព្យសម្បត្តិ និងសម្ភារជាច្រើនទៀត៕


-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន