ព័ត៌មាន
គ្រឹៈស្ថានសិក្សាទាំងអស់ក្រោមឱវាទមន្ទីអប់រំភ្នំពេញ បានទទួលសិស្សានុសិស្សភៀសសឹកចំនួន១៧៩នាក់ ចូលរៀនជាបណ្តោះអាសន្ន
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា មកដល់ត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះគ្រឹៈស្ថានសិក្សាទាំងអស់ ក្រោមឱវាទមន្ទីអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានទទួលសិស្សានុសិស្សភៀសសឹកសរុបចំនួន ១៧៩នាក់ដើម្បីបានចូលរៀនជាបណ្តោះអាសន្ន។
សិស្សានុសិស្សទាំងនោះរួមមាន៖
-សិស្សបឋមសិក្សា៖ ចំនួន ១១៨នាក់/ស្រី ៦០នាក់
-សិស្សអនុវិទ្យាល័យ៖ ចំនួន ១៤នាក់/ស្រី០៨នាក់
-សិស្សវិទ្យាល័យ៖ ចំនួន៦២នាក់/ស្រី ៣៦នាក់
ក្នុងករណីនេះមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ តបតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងទៅគ្រប់គ្រឹះស្ថានសិក្សា ទាំងអស់ សូមចូលរួមសហការ បង្កលក្ខណៈងាយស្រួលដល់អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ដើម្បីឱ្យ ពួកគេមានឱកាសបានចូលរៀនជាបណ្តោះអាសន្ន និងសូមអំពាវនាវដល់ សប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមជួយឧបត្ថម្ភគាំទ្រដល់ក្រុមសិស្សានុសិស្ស តាមលទ្ធភាពដែលអាចធ្វើទៅបានដូចជា សម្ភារៈសិក្សា ប៊ិច សៀវភៅ និងរបស់ចាំបាច់ជាច្រើនផ្សេងទៀត៕











-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន