ព័ត៌មាន
ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ផ្តល់អំណោយ តាមក្រសួងការងារ សម្រាប់ចែកជូនវីរកងទ័ព ពលរដ្ឋភៀសសឹក
នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលអំណោយពី ក្រុមហ៊ុន ឌីឡាក់ អ៊ិនធើណេសិនណល ឯ.ក (D’luxe International Co., LTD.) ដែលបានឧបត្ថម្ភស្បៀងជាគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ ៣,៥តោន ទឹកស៊ីអ៊ីវ ៤០យួរ ទឹកត្រី ៤០យួរ ត្រាវ ២៥០គីឡូក្រាម ដំឡូងបារាំង ២៥០គីឡូក្រាម ដំឡូងជ្វា ២៥០គីឡូក្រាម ការ៉ុត ២៥០គីឡូក្រាម ពោត ៦បេ ស្មើ ៣០០ពោត ទឹកសុទ្ធ ៣០កេស មី ៦០កេស។
ក្រុមហ៊ុន អិកស៍អូ ថិច អ៊ិនដាសស្ទ្រៀល ឯ.ក (XO TEX INDUSTRIAL CO., LTD.) បានចូលរួមផ្តល់អង្ករ ចំនួន ១,៧៥តោន ទឹកស៊ីអ៊ីវ ចំនួន ២០យួរ ទឹកត្រី ចំនួន ២០យួរ ទឹកសុទ្ធវីតាល់ ចំណុះ ៥០០មល ចំនួន ១៥កេស មីខ្លាឃ្មុំ ចំនួន ១៥កេស ត្រាវ ចំនួន ១២៥គីឡូក្រាម ដំឡូងបារាំង ចំនួន ១២៥គីឡូក្រាម ដំឡូងជ្វា ចំនួន ១២៥គីឡូក្រាម ការ៉ុត ចំនួន ១២៥គីឡូក្រាម ពោត ចំនួន ១៥០ផ្លែ។
តាងនាមឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសរបស់ក្រុមហ៊ុនទាំងពីរ និងបណ្តាសប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ជាច្រើនទៀត ដែលបាននិងកំពុងផ្តល់មកក្រសួង ដើម្បីផ្តល់ជូនដល់វីរកងទ័ព និងជនភៀសសឹកដែលត្រូវរងគ្រោះយ៉ាងលំបាកវេទនា ជម្លៀសខ្លួនមកតំបន់សុវត្ថិភាព ចោលផ្ទះសំបែង ពីការបង្កសង្គ្រាមឈ្លានពានយ៉ាងកម្រោលឃោរឃៅពីសំណាក់យោធាថៃ។ ឯកឧត្តមរដ្ឋមន្រ្តី ចាត់ទុកថានេះជាស្មារតីរួបរួមជាកម្លាំងមួយដ៏ខ្លាំងរឹងមាំ ស្មារតីខ្មែរតែមួយ ជួយគ្នាក្នុងគ្រាទុក្ខលំបាក ប្រយុទ្ធប្រឆាំងនិងសត្រូវឈ្លានពានទឹកដី៕



-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន