ព័ត៌មាន
ក្រសួងការងារបន្តរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអធិការសន្តិសុខសង្គម
ប្រធានបទសំខាន់ៗចំនួន៧ ត្រូវបានចងក្រងជាមេរៀន រយៈពេល ៣ថ្ងៃ ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសអធិការកិច្ចសន្តិសុខសង្គម មូលដ្ឋានសុខាភិបាល និងបទប្បញ្ញត្តិពាក់ព័ន្ធ ដល់អធិការសន្តិសុខសង្គម ប្រមាណ ១៨០នាក់ នៅសាលសន្តិភាពនៃអគារបេឡាជាតិសន្តិសុខសង្គម។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល រយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ខេមរា រដ្ឋលេខាធិការ តំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកសរសើរដល់ការខិតខំបំពេញតួនាទីដ៏សំខាន់របស់បេឡាជាតិសន្តិសុខសង្គម ក្នុងការផ្តល់សេវាសន្តិសុខសង្គមជូនបងប្អូនកម្មករនិយោជិត ឱ្យទទួលបាននូវអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមផ្នែកគ្រោះថ្នាក់ការងារ ថែទាំសុខភាព និងប្រាក់សោធន រួមទាំងអត្ថប្រយោជន៍ច្រើនទៀតដែលរាជរដ្ឋាភិបាលផ្តល់ជូនកិច្ចគាំពាសង្គម។ ដើម្បីបង្កើនប្រសិទ្ធនៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ឯកឧត្តម បានផ្តល់ការណែនាំដល់អធិការសន្តិសុខសង្គម ដែលជាសិក្ខាកាមទាំងអស់ ចូលរួមយកចិត្តទុកដាក់ស្តាប់ ចាប់យកនូវខ្លឹមសារគន្លឹះពីការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ដើម្បីទទួលបានចំណេះដឹងបន្ថែម និងជាមូលដ្ឋានក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព តម្លាភាព ការពារប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត។
គួរបញ្ជាក់ថា ប្រធានបទសំខាន់ៗ ចំនួន៧ រួមមាន៖ ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា រួមទាំងក្រមសីលធម៌អធិការការងារ និងបច្ចេកទេសក្នុងការធ្វើអធិការកិច្ចរបបសន្តិសុខសង្គមនៅតាមមូលដ្ឋានសុខាភិបាល។ ប្រធានបទសំខាន់ទាំងនេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់សមត្ថភាព និងការយល់ដឹងអំពីបច្ចេកទេសអធិការសន្តិសុខសង្គម និងបច្ចេកទេសត្រួតពិនិត្យមូលដ្ឋានសុខាភិបាល ព្រមទាំងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព៕









-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន