ព័ត៌មាន
ស.ស.យ.ក នឹងរៀបចំកម្មវិធីដើរដើម្បីសន្ដិភាពស្អែកនេះ ដើម្បីបង្ហាញស្មារតីស្រឡាញ់សន្ដិភាពរបស់កម្ពុជា
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំកម្មវិធីដើរ ដើម្បីសន្ដិភាព (March for Peace) ក្នុងគោលបំណងដើម្បីបង្ហាញស្មារតីស្រឡាញ់សន្ដិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
តាមសេចក្ដីជូនដំណឹងរបស់ ស.ស.យ.ក. កម្មវិធីដើរដើម្បីសន្ដិភាព (March for Peace) ធ្វើឡើងក្នុងគោលបំណងបង្ហាញស្មារតីស្រឡាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
កម្មវិធី ដើរដើម្បីសន្តិភាព (March for Peace) នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ នឹងប្រព្រឹត្តិទៅចាប់ពីវេលាម៉ោង ១៥:០០នាទីរសៀលតទៅ ដោយធ្វើការជួបជុំសមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជនទូទៅ នៅបរិវេណផ្សាររាត្រី រួចធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ដោយនឹងមានប្រារព្ធពិធីថ្លែងសារនៅទីនោះ។ អាស្រ័យហេតុដូចបានជម្រាបជូននេះ សូមសមាជិក សមាជិកា នៃរចនាសម្ព័ន្ធចំណុះ ស.ស.យ.ក. អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ជ្រាបជាព័ត៌មាន និងត្រៀមអញ្ជើញចូលរួមតាមការគួរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៥ ស.ស.យ.ក. ក៏បានរៀបចំ ព្រឹត្តិការណ៍ «ព្យុហយាត្រាសាមគ្គីភាព» ដើរថ្មើជើង ឬ Solidarity March ដែលបង្ហាញពីស្មារតីរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ ទាំងសកម្មភាព ទាំងកាយវិការ និងសំឡេងនៃការគាំទ្ររបស់មហាគ្រួសារខ្មែរដែលជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ខណៈពិធីនេះមានអ្នកចូលរួមប្រមាណជាង ១០ម៉ឺននាក់៕







-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន