ព័ត៌មាន
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN ចូលរួមនិងថ្លែងក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៃមហាសន្និបាត UN ស្តីពី «ការត្រួតពិនិត្យរួមលើការអនុវត្តលទ្ធផលកិច្ចប្រជុំកំពូលពិភពលោកស្តីពីសង្គមព័ត៌មាន»
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានអញ្ជើញចូលរួម និងថ្លែងក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៃមហាសន្និបាតអ.ស.ប. ស្តីពី “ការត្រួតពិនិត្យរួមលើការអនុវត្តលទ្ធផលកិច្ចប្រជុំកំពូលពិភពលោកស្តីពីសង្គមព័ត៌មាន” នៅទីស្នាក់ការអ.ស.ប. នាទីក្រុងញូវយ៉ក។
នៅក្នុងសេចក្ដីថ្លែងការណ៍ ឯកឧត្តមបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញការកសាងសង្គមឌីជីថល ដែលផ្តោតលើប្រជាជន បរិយាបន្ន និងការអភិវឌ្ឍ តាមរយៈការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយគាំទ្រមួយចំនួនទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តមបានចែករំលែកទស្សនាទានសំខាន់ចំនួនពីរគឺ៖ (១) ភាពចាំបាច់នៃការបង្កើនកិច្ចប្រឹងប្រែងរួម ដើម្បីដោះស្រាយគម្លាតឌីជីថល និង (២) សារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងត្រីកោណ ក៏ដូចជាកិច្ចសហប្រតិបត្តិការជើង-ត្បូង ដើម្បីជំរុញការកសាងសមត្ថភាព ការផ្ទេរបច្ចេកវិទ្យា និងការចែករំលែកបទពិសោធន៍សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច។


-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន