ព័ត៌មាន
ចលនារួបរួមកម្លាំងសាមគ្គីគ្នារបស់គណៈកម្មការផ្សារអូរឬស្សី នៅតែផុលផុស ក្នុងការរៀបចំជំនួយ ជួយទៅសមរភូមិមុខ
ភ្នំពេញ៖ កម្លាំងចលនារួបរួមកម្លាំងសាមគ្គីគ្នារបស់អ្នកសមរភូមិក្រោយ នៅតែខ្លាំងក្លាក្នុងការរៀបចំជំនួយ បន្តជួយទៅកាន់សមរភូមិមុខ ។
ជាក់ស្តែង នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមការងារគណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សី ដឹកនាំដោយលោក ឡយ ស៊ាងអាង ប្រធានផ្សារ និងបងប្អូនអាជីវករ បានបន្តក្នុងការវេចខ្ចប់ រៀបចំសម្ភារ និងស្បៀងអាហារ ដើម្បីបញ្ជូនទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំបញ្ជូនបន្តទៅកាន់សមរភូមិជួរមុខ ជូនដល់បងប្អូនជនភៀសសឹក និងវីរជនកងទ័ពរបស់កម្ពុជា ដែលកំពុងច្បាំងទប់ទល់ពីការឈ្លានពានរបស់ខ្មាំងសត្រូវ ។
លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សី បានឲ្យដឹងថា ជាប្រចាំថ្ងៃ គិតចាប់តាំងពីការឈ្លានពានឡើងកម្តៅកាន់តែខ្លាំងមក កម្លាំងសប្បុរសពីគ្រប់ទិសទី ពិសេសបងប្អូនអាជីវករលក់ដូរក្នុងផ្សារនៅតែបន្តការផ្តល់ជំនួយ ជាថវិកា ស្បៀងអាហារ សម្ភារប្រើប្រាស់ និងសម្លៀកបំពាក់ជាបន្តបន្ទាប់មកកាន់គណៈគ្រប់គ្រងផ្សារ ។ ហើយក្រុមការងារគណៈកម្មការផ្សារ តែងតែបានរៀបចំចាត់ចែងបញ្ជូនទៅសាលារាជធានីភ្នំពេញ ជាប្រចាំថ្ងៃផងដែរ មានថ្ងៃខ្លះអាចបញ្ជូនទៅ០២ជើងក៏មានដែរ ព្រោះតែជំនួយច្រើន ។
បងប្អូនអាជីវករ ក៏បានចូលរួមជាស្បៀងអាហារ រួមទាំងចូលរួមបន្ថែមជាកម្លាំង ដើម្បីរៀបចំវេចខ្ចប់ស្បៀងអាហារ ដោយសម្តែងក្តីពេញចិត្តបំផុតចំពោះការចូលរួមចំណែកជាមួយទុក្ខលំបាករបស់ប្រទេសជាតិ ទោះមិនបានកាន់អាវុធទៅច្បាំងជាមួយចោរសៀមឈ្លានពានក្តី តែអ្វីដែលពួកគាត់អាចជួយបាននៅពេលនេះ គឺការរួបរួមកម្លាំងសាមគ្គីគ្នាជាថ្លុងមួយតែម្តង ។
គួរបញ្ជាក់ គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល១១ថ្ងៃហើយ ដែលកងកម្លាំងយោធាប្រទេសថៃ បានបើកការបាញ់ប្រហារឈ្លានពានចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងសាហាវព្រៃផ្សៃបំផុត ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងពលរដ្ឋ ,ប្រជាជនជាង៤០ម៉ឺននាក់ត្រូវភៀសសឹក ពិសេសបានសម្លាប់អាយុជីវិតពលរដ្ឋស្លូតត្រង់ជាច្រើនផងដែរ ៕
អត្ថបទ៖ កុម្ភៈ









-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន