ព័ត៌មាន
ធនាគារជាតិដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច
ភ្នំពេញ ÷ ធនាគារជាតិនៃកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នា២០២៥-២០៣០ ជាឯកសារ ដែលបានធ្វើបច្ចុប្បន្នកម្ម មានចក្ខុវិស័យជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការកសាងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយភាពធន់ ពិពិធភាព បរិយាបន្ន និងនវានុវត្តន៍។
ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០២៥-២០៣០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈ កម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ, ព្រមទាំងលោក Viay Kumar Akasam ប្រធានប្រតិបត្តិការបេសកកម្មនៅកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី និងពីភាគីពាក់ព័ន្ធនៃស្ថាប័នរដ្ឋ និងវិស័យឯកជនជាច្រើនរូប។
យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០ គឺជាឯកសារដែលត្រូវបានធ្វើបច្ចុប្បន្នកម្មជាលើកទី៤ បន្ទាប់ពីបាន ដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនាឆ្នាំ២០០១ ដោយមានជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីឆ្លើយតបនឹងការវិវត្តឥតឈប់ ឈរនៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកសារយុទ្ធសាស្ត្រនេះ មានចក្ខុវិស័យជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការកសាងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយភាពធន់ ពិពិធភាព បរិយាបន្ន និងនវានុវត្តន៍ គោលដៅចម្បងៗរួមមាន៖ ជំរុញបរិយាបន្នហិរញ្ញវត្ថុ ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធទីផ្សារហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាដែលកំពុងរីកចម្រើននៅគ្រប់សសរស្ដម្ភទាំងអស់ នៃ វិស័យហិរញ្ញវត្ថុ៕
អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន