ព័ត៌មាន
ក្រុមធុរកិច្ចកំពុងស្វែងរកគន្លឹះថ្មីៗ ក្នុងបញ្ហាកំពុងប្រឈម ដើម្បីជំរុញដំណើរការអាជីវកម្មឱ្យរលូន
ភ្នំពេញ ÷ វិស័យឯកជន ពិភាក្សា និងផ្លាស់ប្តូរនូវបទពិសោធន៍ ការដោះស្រាយបញ្ហាប្រឈមចំពោះមុខនៅក្នុងអាជីវកម្ម ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង ក្នុងគ្រាសៀមឈ្លានពាន និងការចាប់យកឱកាស ដើម្បីជំរុញបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជាឲ្យកាន់តែមានភាពខ្លាំងក្លា។
សហគ្រិនដែលម្ចាស់អាជីវកម្ម រោងចក្រ សហគ្រាសមកពីវិស័យផ្សេងៗ ថ្លែងនៅក្នុងវេទិកាម្ចាស់អាជីវកម្ម ជួបគ្នាក្នុងគ្រា សៀមឈ្លានពានកម្ពុជា នៅថ្ងៃល្ងាចថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២៥ ថា រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើកការ អភិវឌ្ឍទីផ្សារការងារ, ការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម, ធុរកិច្ចបង្កើតថ្មី, សហគ្រិនភាពថ្មី និងការពង្រីកភាពប្រកួត ប្រជែងជាដើម ដោយរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាដៃគូជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ជាក់ស្តែងបញ្ហាប្រឈមជម្លោះព្រំ ដែនដែលបង្កដោយភាគីថៃនេះ ពួកគាត់បាននិងកំពុងស្វែងរកនូវគន្លឹះពង្រឹងអាជីវកម្ម និងពាណិជ្ជកម្មបន្ថែម ដើម្បីចាប់យកឱកាស ក្នុងគ្រាលំបាក ឱ្យក្លាយទៅជាឱកាសជោគជ័យក្នុងអាជីវកម្ម។
ធម្មទានាចារ្យ កឹម អឿន នាយកប្រតិបត្តិ CEO លើកឡើងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានជួបបញ្ហា ប្រឈមផ្ទួនៗដូចជា សង្រ្គាមរុស្សី-អ៊ុយក្រែន និងវិបត្តិនៃជំងឺកូវីដ-១៩ជាដើម ដែលធ្វើឱ្យមានការប៉ះពាល់នៅគ្រប់វិស័យ ក្នុងនោះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងបន្ទាប់សេដ្ឋកិច្ចបានកំពុងងើបឡើងវិញ កម្ពុជាក៏ជួបបញ្ហាប្រឈមនៃជម្លោះព្រំដែនដែលបង្កដោយភាគីថៃ បញ្ហានេះឃើញថា សហគ្រិនជាម្ចាស់អាជីវកម្ម រោងចក្រ សហគ្រាស បានកំពុងស្វែងរកអ្នកបង្ហាញផ្លូវ ដើម្បីត្រឹមខ្លួនទាំងផ្លូវចិត្ត ផ្លូវកាយ និងត្រៀមទាំងយុទ្ធសាស្រ្ត ដើម្បីនាំអាជីវកម្មពួកគាត់ឱ្យឆ្លងផុតក្នុង គ្រាលំបាកនេះ។
ឧកញ៉ា ចេង ខេង នាយកគ្រប់គ្រងវិស័យអចលនទ្រព្យក្នុងស្រុកមួយ លើកឡើងថា វិបត្តិអាចនាំឱ្យបាត់បង់ប្រាក់ចំណូល ការងារ អាជីវកម្ម ប៉ុន្តែបើយើងមានជំនាញ និងមានចក្ខុវិស័យច្បាស់លាស់ យើងចេះបត់បែនឱ្យឆ្លើយតបទៅនិងស្ថានការណ៍ យើង នឹងអាចប្រែក្លាយឱកាសទាំងនេះទៅរកភាពជោគជ័យបាន។
លោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថាន ស៊ីអ៊ីអូ បានចែករំលែកនូវចំណេះដឹងបទពិសោធន៍ និងបង្ហាញនូវគន្លឹះ ភាពជោគជ័យមួយចំនួន ដល់ម្ចាស់សហគ្រិនដែលជាម្ចាស់អាជីវកម្មបានស្វែងយល់បន្ថែម និងបានលើកឡើងថា ជុំវិញបញ្ហាអាជីវកម្ម នេះ មិនថាមានវិបត្តិ ឬគ្មានវិបត្តិស្ថានភាពអាជីវកម្មតែងតែខុសគ្នា ក្នុងនោះហិរញ្ញវត្ថុគឺជារឿងសំខាន់ ដោយត្រូវចាត់ចែងការចាយ វាយឱ្យបានត្រឹមត្រូវ និងជំរុញការលក់ផលិតផលដែលមានតម្រូវការលើទីផ្សារ ជាពិសេសការរួមគ្នាជាកំលាំងគ្នា និងធនធានដើម្បី ពង្រីកចលនាលើទីផ្សារឱ្យ ដំណើរការនិងខ្លាំងជាងមុន។
ចំណែកឧកញ៉ាបណ្ឌិត ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លើកឡើងផងដែរថា បរិបថនេះ គឺជាបរិបថ បច្ចេកវិទ្យា ក្នុងនោះសម្រាប់អ្នកធ្វើអាជីវកម្ម ត្រូវតែពង្រឹងនូវសមត្ថភាព និងចាប់យកបច្ចេកវិទ្យាឲ្យបាន ដើម្បីជាមធ្យោបាយសម្រាប់ ការពង្រីក និងពង្រឹងអាជីវកម្មរបស់ខ្លួន នៅក្នុងបំណាក់កាលដែលកំពុងប្រឈម ដើម្បីជំរុញដល់ដំណើរការអាជីវកម្មទៅដោយរលូន នឹងដើម្បីឈានទៅប្រកួតប្រជែងផលិតផលលើទីផ្សារក្នុងស្រុក តំបន់ និងសកលលោក៕
អត្ថបទ៖ សុន រ៉ាឌី












-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន