ព័ត៌មាន
មកទល់ថ្ងៃនេះយោធាថៃនៅបន្តបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជាក្នុងភូមិសាស្រ្ដភូមិភាគទី៤ និងទី៥
ភ្នំពេញ ៖ គិតមកទល់រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល ១១ ថ្ងៃហើយ ដែលយោធាថៃបានបើកការបាញ់ប្រហារយ៉ាងកំរោលចូលឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាដោយមិនរើសគោលដៅ ខណៈនៅថ្ងៃនេះ ស្ថានភាពនៅទិសដៅយោធភូមិភាគទី៤ និងទី៥ យោធាថៃនៅបន្តធ្វើការបាញ់ប្រហារចូលមកភូមិសាស្រ្ដខេត្តព្រះវិហារ និងឧត្តរមានជ័យ និងបន្ទាយមានជ័យ ដោយបាញ់បផ្លោងចូលតាំងសំខាន់ៗមួយចំនួន ខណៈកងកម្លាំងកម្ពុជាបន្តឈរឈើងយ៉ាងរឹងមាំដើម្បីការពារបូរណភាពទឹកដីមិនឱ្យសត្រូវឈ្លានពានបានឡើយ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលនេះថា គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិទិសឧត្តរមានជ័យ, បន្ទាយមានជ័យ និងព្រះវិហារ កម្លាំងទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោង និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក ក្នុងនោះ កងទ័ពថៃបន្តបាញ់ប្រហារមកលើកម្ពុជា ដោយប្រើកាំភ្លើងធំ, ដ្រូនពាំក្បាល រថក្រោះ និងកម្លាំងថ្មើរជើង តែកម្លាំងកម្ពុជានៅតែមោះមុតតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញដើម្បីការពារដែនអធិបតេយ្យភាពកម្ពុជាមិនឱ្យសត្រូវចូលឈ្លានពានឡើយ។ អ្នកនាំពាក្យបានឱ្យដឹងដែរថា ស្ថានភាពនៅភូមិសាស្រ្ដផ្សេងទៀត ដូចជានៅភូមិថ្មដាជាដើម មានភាពស្ងប់ស្ងាត់ ប៉ុន្ដែកងកម្លាំងកម្ពុជានៅតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ ប៉ុន្ដែមានតែភាគថៃទេដែលធ្វើការវាយប្រហារមកលើទីតាំងប្រជាជនស៊ីវិលរបស់កម្ពុជាដោយមិនរើសមុខ និងមិនរើសគោលដៅ ដោយបានធ្វើឱ្យជនស៊ីវិលកម្ពុជាបាត់បង់ជីវិត។ កម្ពុជាបន្តអំពាវនាវដល់សហគមន៍អន្តរជាតិថ្កោលទៅសយ៉ាងម៉ឹងម៉ាត់ចំពោះភាគីថៃដែលបានរំលោភលើសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្ដិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតមកលើកម្ពុជានេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។

-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន