ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល «ជាតិ និងប្រជាជននៅជាមួយកងទ័ពជានិច្ច ឯប្រព័ន្ធសុខាភិបាលទាំងមូលចលនាយ៉ាងពេញទំហឹង ក្នុងការសង្រ្គោះព្យាបាលគ្រប់វីរកងទ័ព»
ភ្នំពេញ ៖ នាថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានបន្តអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានដឹកនាំការប្រជុំតាមដានវឌ្ឍនភាពនៃការថែទាំព្យាបាល ដោយក្រុមគ្រូពេទ្យឯកទេសពហុជំនាញមន្ទីរពេទ្យ ឈរលើការឆ្លុះបញ្ចាំងពីការធ្វើរោគវិនិច្ឆ័យ រហូតដល់ដំណើរវិវត្តន៍នៃជំងឺ និងប្រសិទ្ធភាពនៃការព្យាបាល។ កិច្ចប្រជុំផ្តោតសំខាន់ផងដែរលើ តម្រូវការផ្សេងៗ ជាជំនួយបច្ចេកទេស សមត្ថភាពដឹកនាំ គ្រប់គ្រង រាប់ពីការទទួលអ្នកជំងឺតាំងពីដំបូង រហូតការសម្រេចបញ្ជូន និងផ្តល់ការបម្រើថែទាំព្យាបាលកម្រិតពហុឯកទេស នៅមន្ទីរពេទ្យជាតិ ចំពោះករណីស្មុគស្មាញ។
ឯកឧត្តមសាស្រ្តាចារ្យ បានឆ្លៀតពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ ជូនពរជ័យពីបងប្អូនសាធារណជន ក្រុមគ្រួសារអ្នកជំងឺដែលកំពុងសម្រាកក្នុងមន្ទីរពេទ្យ ដល់គ្រប់វីរយុទ្ធជនយើង ទាំងកំពុងទទួលការថែទាំព្យាបាល ទាំងកំពុងឈរជើងជួរមុខ។ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំជាពិសេសនូវពរសព្ទសាធុការរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ដល់វីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលគ្រប់ៗរូប ឆាប់ជាសះស្បើយ៕
អត្ថបទ រដ្ឋា























-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន