ព័ត៌មាន
ទូតកម្ពុជាប្រចាំនៅបារាំងប្រាប់តំណាង UNESCO ថ្មី អំពីទង្វើឈ្លានពានរបស់ថៃប្រើប្រាស់សព្វាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F16 បំផ្លាញ់ប្រាសាទខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានប្រាប់ អំពីទង្វើឈ្លានពានរបស់ថៃប្រើប្រាស់សព្វាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F16 បំផ្លាញ់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនានារបស់កម្ពុជា ជាពិសេសប្រាងប្រាសាទជាសម្បត្តិបេតិកភណ្ឌពិភព។
ឯកឧត្តម លុយ ដាវីត បានថ្លែងថា នៅថ្ងៃនេះ ឯកឧត្តមា បានទទួលជួបលោក Flavio Bonetti តំណាងថ្មីរបស់អង្គការ UNESCO ប្រចាំប្រទេសកម្ពុជា។ក្នុងឱកាសនោះ ឯកឧត្តមបាន អបអរសាទរដល់លោក Flavio Bonetti ចំពោះការទទួលតំណែងថ្មីនេះ និងបានជូនពរអោយទទួលបានជោគជ័យក្នុងភារកិច្ចនៅកម្ពុជា។
ឯកឧត្តម លុយ ដាវីត បានថ្លែងថា ឆ្លៀតឱកាសនោះឯកឧត្តមក៏បានជម្រាបជូននូវព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា ដែលអូសបន្លាយរយៈពេល១០ថ្ងៃមកហើយ ។ យោធាថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F16 មកបំផ្លាញ់ហេដ្ឋារចនាសម្ព័ន្ធ ពិសេសប្រាងប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។
ឯកឧត្តម លុយ ដាវីត ថ្លែងថា៖«ប្រជាពលរដ្ឋជាងកន្លះលាននាក់ត្រូវបានជម្លៀសចេញពីលំនៅឋានទៅរកទីតាំងសុវត្ថិភាព។ នេះបានបញ្ជាក់យ៉ាងច្បាស់ថា ថៃមានមហិច្ចតាឈ្លានពានមកលើប្រទេសកម្ពុជាមែន»។
ឯកឧត្តម លុយ ដាវីត បានបញ្ជាក់ថា កម្ពុជាមានការខកចិត្តចំពោះភាពយឺតយ៉ាវក្នុងការការពារប្រាសាទទាំងនោះ និងបានស្នើឱ្យអង្គការ UNESCO ចាត់វិធានការជាក់ស្ដែង និងមានប្រសិទ្ធភាពឱ្យថៃបញ្ចប់ការបំភ្លេចបំផ្លាញនេះជាបន្ទាន់។ UNESCO ត្រូវដើរតួនាទីជាស្នូលដើម្បីដាក់សម្ពាធទៅលើប្រទេសថៃ អោយទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញ់សម្បត្តិវប្បធម៌មនុស្សជាតិនេះ ស្របតាមអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌ ក្នុងករណីមានជម្លោះប្រដាប់អាវុធ៕








-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន