ព័ត៌មាន
គណ:កម្មការជំនាញនៃរដ្ឋសភា ជួបប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន ៣ ជាមួយតំណាងរាជរដ្ឋាភិបាល
គណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម នឹម ច័ន្ទតារា ប្រធានស្តីទីគណ:កម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណ:កម្មការទី៥)ដោយសហការជាមួយគណ:កម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណ:កម្មការទី៩)ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណ:កម្មការ មានការចូលរួមពីតំណាងគណៈកម្មការផ្សេងៗទៀតនៃរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន ៣ រួមមាន:
១-សេក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។
២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។
ឯកឧត្តម នឹម ច័ន្ទតារា មានប្រសាសន៍ថា កិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ទាំង៣នេះ មិនមែនជាវេទិការសួរដេញដោលអ្វីនោះទេ គឺជាការរួមគ្នាពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់អោយបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាពេលដែលសេចក្តីព្រាងច្បាប់ទាំង៣នេះ អនុម័តចេញទៅធ្វើការអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីជាឧត្តមប្រយោជន៍បម្រើដល់វិស័យអាកាសចរណ៍ស៊ីវិលទទួលបានលទ្ធផលល្អសម្រាប់ប្រជាជន និងប្រទេសជាតិ។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានធ្វើរាយការណ៍អំពីគោលបំណង ក៏ដូចជាអត្ថប្រយោជន៍នៃសេចក្តីព្រាងច្បាប់ទាំង៣នេះ គឺធ្វើការពន្យល់ម្តងមួយៗ ដោយសេចក្តីព្រាងច្បាប់
ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពី ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន គឺមានអត្ថប្រយោជន៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋសមាជិកអាស៊ានបង្ហាញពីសុច្ឆន្ទៈល្អ និងបង្កើនកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ជាមួយរដ្ឋសមាជិកអាស៊ាននិង រដ្ឋសមាជិកនៃសហភាពអឺរ៉ុបក្នុងវិស័យអាកាសចរណ៍ស៊ីវិល ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ
-ជំរុញការទាក់ទាញវិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជននិង ប្រជាជននៃតំបន់ទាំងពីរ ជាពិសេសរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋសមាជិកនៃសហភាពអឺរ៉ុប
-ជំរុញក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ ដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនលើដំណាក់ ផ្លូវរវាងព្រះរាជាណាចក្រកម្ពុជានិងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប តាមរយៈជើងហោះហើរ ដោយ អនុវត្តសិទ្ធិហោះហើរទី៣ ទី៤ ទី៥ និងកិច្ចសហការជើងហោះហើរ ក្នុងការដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមផ្លូវអាកាសអន្តរជាតិ
-បង្ហាញការធានាបានសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍កម្រិតខ្ពស់បំផុតនៅព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងប្រទេសជាដៃគូរបស់ខ្លួន
-ធានាបានតម្លាភាពក្នុងការប្រកួតប្រជែងស្មើភាពជូនដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជានិងក្រុមហ៊ុន អាកាសចរណ៍មកពីតំបន់អាស៊ាននិងសហភាពអឺរ៉ុប
-បង្កើនកិច្ចសម្រួលការធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិប្រកបដោយសន្តិសុខសុវត្ថិភាព ផាសុខភាពប្រើប្រាស់រយៈពេលខ្លីនិងចំណាយតិច រវាងព្រះរាជាណាចក្រកម្ពុជាជាមួយតំបន់អាស៊ាននិងតំបន់សហភាពអឺរ៉ុប។ រីឯសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀងក្រោមកិច្ចព្រមព្រៀដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺព្រះរាជាណាចក្រកម្ពុជាទទួលបាននៅអត្ថប្រយោជន៍ជំរុញការទាក់ទាញការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិវិនិយោគសេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជននិងប្រជាជនកម្ពុជានិងចិនរួមទាំងអាស៊ាននិងចិន។
– ជំរុញក្រុមហ៊ុនអាកាសចរណ៍កម្ពុជានិងចិន ដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនបន្ថែមទៀតលើ ការអនុវត្តសិទ្ធិហោះហើរទី៥ រវាងកម្ពុជានិងចិនដោយឆ្លងកាត់តំបន់អាស៊ាន ក្នុងការដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមផ្លូវអាកាសអន្តរជាតិបង្កើនជម្រើសកាន់តែច្រើនថែមទៀតដល់អ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិរវាងកម្ពុជានិងចិនប្រកបដោយសន្តិសុខសុវត្ថិភាព និងផាសុខភាពទទួលបានការទាក់ទាញលើការកសាងនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស៊ីវិលរវាងកម្ពុជានិងចិនដែលកម្ពុជាបានទទួលលទ្ធផលផ្លែផ្កាល្អរួចហើយ តាមរយៈការអនុវត្តគម្រោងលើគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវរបស់សាធារណរដ្ឋប្រជាមានិតចិន
– រួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជានិងចិន ក្រោមទិដ្ឋភាពការអនុវត្តកិច្ច ព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-ចិន រួមទាំងពិធីសារទី១ ទី២ និងទី៣។ ចំណែកសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១និងទី១២នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម ព្រះរាជាណឆចក្រកម្ពុជាយើងទទួលបានអត្ថប្រយោជន៍ ដោយបំពេញកាតព្វកិច្ចក្នុងនាមរដ្ឋសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ច អាស៊ានតែមួយ តាមរយៈការកសាងទីផ្សារអាកាសចរណ៍អាស៊ានតែមួយ ជំរុញឱ្យកាន់តែល្អប្រសើរលើសកម្មភាពការងារសមាហរណកម្មនៅក្នុងតំបន់អាស៊ាននៃវិស័យអាកាស ចរណ៍ស៊ីវិល តាមរយៈការបើកចំហទីផ្សារបន្ថែមនៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ ទាក់ទាញបន្ថែមទៀតនៃការវិនិយោគលើផ្នែកសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ពីបណ្តា ប្រទេសសមាជិកអាស៊ាន។
នៅក្នុងការពិភាក្សាយ៉ាងលម្អិតជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ មានការសួរ បកស្រាយ ឆ្លើយបំភ្លឺលើបញ្ហាមួយចំនួន។ ឯកឧត្តម នឹម ច័ន្ទតារា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដែលបានធ្វើនូវសេចក្តីព្រាងច្បាប់ទាំង៣នេះឡើង ដើម្បីតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេសធ្វើឱ្យវិស័យអាកាសចរណ៍កម្ពុជាមានការរីកចម្រើននៅការបើកចំហរជើងមេឃ ដើម្បីស្រូបយកនៅភ្ញៀវទេសចរណ៍មកកាន់ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែច្រើនធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចំរើន។ សេចក្តីព្រាងច្បាប់ខាងលើ ត្រូវបានគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា សម្រេចឯកភាពជាមួយតំណាងរាជរដ្ឋាភិបាល ហើយនឹងត្រូវធ្វើសេចក្តីរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីគោរពស្នើសុំដាក់បញ្ចូលសេចក្តីព្រាងច្បាប់នេះ ទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គនាពេលខាងមុខនេះ៕










-
ព័ត៌មាន6 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន6 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន5 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន5 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន5 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន5 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន5 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥