ព័ត៌មាន
អ្នកនាំពាក្យក្រសួងការងារ ជំរុញឲ្យអតីតពលករមកពីថៃដែលមានបំណុលប្រញាប់រកការងារក្នុងស្រុក ដើម្បីកសាងជីវភាពឱ្យកាន់តែប្រសើរ ខណៈការងារមានសម្បូរបែប ប្រាក់ឈ្នួលសមរម្យ អត្ថប្រយោជន៍ច្រើន និងសុវត្ថិភាព
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានជំរុញដល់អតីតពលករត្រឡប់មកពីប្រទេសថៃ ដែលមានបំណុលសូមពិចារណាប្រញាប់រកការងារក្នុងស្រុក ដើម្បីកសាងជីវភាពឱ្យកាន់តែល្អប្រសើរឡើង ខណៈដែលក្នុងស្រុកមានការងារយ៉ាងសម្បូរបែប អត្ថប្រយោជន៍ច្រើន ប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ។

លោកថ្លែងថា៖«សូមបងប្អូនអតីតពលករមកពីប្រទេសថៃទាំងអស់ដែលមានបំណុល ប្រញាប់រួសរាន់ស្វែងរកការងារធ្វើនៅក្នុងស្រុក ដើម្បីដោះស្រាយជីវភាពឱ្យប្រសើរឡើង។ បច្ចុប្បន្ននេះ ការងារក្នុងស្រុកយើងមានសម្បូរបែប អត្ថប្រយោជន៍ច្រើនយ៉ាង ប្រាក់ឈ្នួលក៏សមរម្យ ជាពិសេស យើងមានលក្ខខណ្ឌការងារកាន់តែល្អប្រសើរ»។

បើតាមលោក ស៊ុន មេសា ការបំពេញការងារនៅក្នុងស្រុក គឺជាការរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទាក់ទាញការវិនិយោគថ្មីៗ ព្រមទាំងមានភាពកក់ក្តៅបាននៅជិតក្រុមគ្រួសារ ផ្ទុយពីការចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដែលប្រឈមការរើសអើង គ្មានការផ្តល់តម្លៃ និងការធ្វើទុក្ខបុកម្នេញផ្សេងៗ ពីជនជ្រុលនិយមថៃ។ ហេតុនេះ អ្នកនាំពាក្យក្រសួងការងារជំរុញដល់បងប្អូនអតីតពលករទាំងអស់ធ្វើការងារក្នុងស្រុកដើម្បីសម្រួលជីវភាពឱ្យកាន់តែល្អប្រសើរ ប្រកបដោយមានសុវត្តិភាព។ បងប្អូនអតីតពលករ អាចស្វែងរកការងារក្នុងស្រុកដោយទំនាក់ទំនងលេខទូរសព្ទ ១២៩៧ ឬទំនាក់ទំនងអាជ្ញាធរ យុវជនស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធទាំងអស់។
សូមបញ្ជាក់ថា គិតត្រឹមពេលនេះ ពលករខ្មែរមកពីប្រទេសថៃមានជាង៩០ម៉ឺននាក់ ដើម្បីឆ្លើយតបតម្រូវការការងាររបស់ពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវេទិកាការងារចំនួន ៥៧៩លើករួចមកហើយ នៅតាមភូមិស្រុក ដើម្បីផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ក្នុងនោះ ពលរដ្ឋខ្មែរជាង ៥០ម៉ឺននាក់ទទួលបានការងារធ្វើតាមរយៈយន្តការក្រសួង និងវិស័យឯកជន៕







-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន