ព័ត៌មាន
ប្រធានគណៈប្រតិភូថ្នាក់តំបន់ ICRC៖វីរកងទ័ពកម្ពុជាទាំង១៨រូបឋិតក្រោមការឃុំគ្រងរបស់ភាគីថៃមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងទទួលសារតាំងពីលោក Jürg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់នៃកាកបាទក្រហមអន្តរជាតិ (ICRC) នៅទីស្ដីការក្រសួង។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការរបស់ ICRC នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះផ្តោតសំខាន់លើកម្មវិធីស្តារនីតិសម្បទាសម្រាប់ជនពិការ ការលើកកម្ពស់សុខុមាលភាពរបស់អ្នកជាប់ឃុំ កិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា ការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ និងជំនួយមនុស្សធម៌ផ្សេងៗក្នុងអំឡុងពេលមានភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
លោក Montani ក៏បានជម្រាបជូនឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អំពីការចុះសួរសុខទុក្ខទាហានកម្ពុជាចំនួន ១៨ រូប ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយកងទ័ពថៃ។ យោងតាមការចុះសួរសុខទុក្ខនេះ លោកបានបញ្ជាក់ថា ទាហានកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។
លោកបានបញ្ជាក់បន្ថែមទៀតថា ICRC បានប្រគល់ជូនលិខិតជូនដំណឹងដល់គ្រួសាររបស់ទាហានទាំង ១៨រូប តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជាផងដែរ។





-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន