ព័ត៌មាន
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥
១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥
ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥
– ម៉ោង ១៧:៣០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំ និងកាំភ្លើងគាំទ្រចូលភូមិសាស្ត្រជប់គគីរ។
– ម៉ោង ១៧:៤៧នាទី យោធាថៃបានចាប់ផ្តើមធ្វើសកម្មភាព ដោយបានចល័តរថក្រោះ និងប្រើ ប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រវាលឥន្ទ្រី, ភ្នំខ្មោច និងបុស្សុស្បូវ-ជាំតែ។
សព្វាវុធធុនធ្ងន់គ្រប់ប្រភេទដែលយោធាថៃបានប្រើប្រាស់ កំឡុងពេលប្រតិបត្តិការកាលពីម្សិលមិញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីតាំងវេលាម៉ោង ៤:៤៥នាទីទៀបភ្លឺមក រួមមាន៖ កាំភ្លើង DK, កាំភ្លើង១០០ម.មបំពាក់លើរថក្រោះ, កាំភ្លើងធំ ១០៥ម.ម និង ១៥៥ម.ម, កាំភ្លើងគាំទ្រគ្រប់ប្រភេទ, ដ្រូនបាញ់ផ្សែងពុល, ដ្រូនទម្លាក់ភ្លើង, ដ្រូនអត្តឃាត, ដ្រូនបំពាក់កាំភ្លើង និងរថក្រោះ។
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥
– ម៉ោង ៥:៣០នាទី យោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។
– ម៉ោង ៨:១០នាទី យោធាថៃបានចល័តកម្លាំងនៅខាងមុខភូមិសាស្ត្រផ្ទះក្រហម។
– ម៉ោង ៨:១៥នាទី យោធាថៃបានចាប់ផ្តើមវាយប្រហារនៅភូមិសាស្ត្រផ្ទះក្រហម, ៥មករា, ភ្នំទ្រព្យ, ប្រាសាទព្រះវិហារ និងចំការចេក។
– ម៉ោង ៩:៤៥នាទី យោធាថៃនៅបន្តបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទតាក្របី។
– ម៉ោង ៩:៥១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រភ្នំខ្មោច។
– ម៉ោង ១០:០៧នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិ សាស្ត្រពាក់ស្បែក ។
– ម៉ោង ១០:២៩នាទី យោធាថៃបានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច និង៥មករា។
– ម៉ោង ១៦:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្រ្តភ្នំខ្មោច
– ម៉ោង១៧:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងដោយប្រើប្រាស់កាំភ្លើងត្បាល់, រថក្រោះបាញ់បំបុក និងកាំភ្លើងធំចូលក្នុងភូមិសាស្រ្តភ្នំខ្មោច ។
– គិតត្រឹមម៉ោង ១៧:០០នាទី សកម្មភាពនៃការបាញ់ប្រហាររបស់យោធាថៃ ដើម្បីឈ្លានពានលើ ដែនអធិបតេយ្យរបស់កម្ពុជានៅតែបន្តការបាញ់ប្រហារ ដោយបានប្រើប្រាស់កាំភ្លើងធំ និងកាំភ្លើង ចល័តបាញ់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងភ្នំត្រង៉ោល។ ចំពោះភូមិសាស្ត្រតាថាវ, ភ្នំខ្មោច និងប្រាសាទតាមាន់បន្តបាញ់ផ្លោងឥតដាច់។
២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:00នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥
ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥
– ម៉ោង ១៧:៣៧នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។
– ម៉ោង ២៣:១០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥
– ចាប់ពីម៉ោង ១:១០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៦:៤៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា និងបានប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី។
– ម៉ោង ៨:១២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន និងភូមិជោគជ័យ។
– ម៉ោង ៩:៥៨នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។
– ម៉ោង ១១:០៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
– ម៉ោង ១១:២០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។
– ម៉ោង ១៣:៤២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
– ម៉ោង ១៤:៣២នាទី និងម៉ោង ១៤:៤៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់នៅក្នុងភូមិសាស្ត្រក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
– ម៉ោង ១៤:៤៧នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងដៃបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី។
– ម៉ោង ១៥:៣៩នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់នៅភូមិសាស្ត្រភូមិជោគជ័យ។
– ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។
– ម៉ោង ១៦:៣៦នាទី ដល់ម៉ោង១៦:៥៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោងពីនាវាចម្បាំងមកលើកម្ពុជាប្រមាណ ៤០គ្រាប់ចូលក្នុងភូមិសាស្រ្តឃុំថ្មដា។
ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន7 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន1 week agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន2 days agoរដ្ឋបាលរាជធានី នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅតីរវិថីព្រះស៊ីសុវត្ថិ ជាបណ្ដោះអាសន្ន
-
ព័ត៌មាន6 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន1 week agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន1 week agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ថៃធ្លាប់ប្រកាសថាស្រឡាញ់សន្ដិភាព ប៉ុន្តែបែរជាប្រកាសប្រើប្រាស់កម្លាំង មិនដោះស្រាយសន្តិវិធី