ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម ជ្រើសរើសសហគ្រាស នៅតាមជនបទ សម្រាប់ការត្រៀមខ្លួនធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល
ក្រសួងពាណិជ្ជកម្ម បានចេញ សេចក្តីជូនដំណឹង ស្ដីពី ការជ្រើសរើសសហគ្រាសធុនតូច និងមធ្យម នៅតាមជនបទ ចំនួន១០ ដើម្បីជួយពង្រឹងគុណភាពផលិតផល និងផ្តល់ការបណ្តុះបណ្តាលសម្រាប់ការត្រៀមខ្លួនធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ជាពិសេសតាមរយៈផ្សារខេមបូឌាត្រេដ។
ក្រសួងពាណិជ្ជកម្ម និងមូលនិធិពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (Regional Trade for Development- RT4D) បានអនុវត្តគម្រោង “ពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅជនបទ” ( Rural Empowerment Project – REEP) ក្រោមជំនួយបច្ចេកទេសរបស់រដ្ឋាភិបាលអូស្ត្រាលី និងនូវែលសេឡង់ ដើម្បីជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដើម្បី “ជំរុញការចូលរួមរបស់ សហគ្រាសធុនតូច និងមធ្យម នៅតាមជនបទ ចូលរួមទៅក្នុងពាណិជ្ជកម្មឌីជីថល និងទីផ្សារដែលអនុវត្តចាប់ពីថ្ងៃ ទី០៨ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ តាមរយៈគម្រោង REEP ក្រសួងពាណិជ្ជកម្មនឹង ជ្រើសរើសសហគ្រាសធុនតូច និងមធ្យម នៅតាមជនបទ ចំនួន១០ ដើម្បីជួយពង្រឹងគុណភាពផលិតផល និងផ្ដល់ ការបណ្តុះបណ្តាលសម្រាប់ការត្រៀមខ្លួនធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ជាពិសេសតាមរយៈផ្សារខេមបូឌាត្រដ (cambodiatrade.com)។
គោលបំណងចម្បងរបស់គម្រោង REEP គឺដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការចូលរួមធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅជនបទ និងផ្ដល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសហគ្រាសដែល ដំណើរការដោយស្រី្ត យុវជន និងសិប្បករខ្នាតតូច ឱ្យក្លាយជាតួអង្គសំខាន់ក្នុងផ្សារអេឡិចត្រូនិក។ សហគ្រាស ដែលបានជ្រើសរើស នឹងទទួលបានការបណ្ដុះបណ្តាល ការជ្រោមជ្រែងលើការវេចខ្ចប់ ការផ្សព្វផ្សាយយីហោ និង ការចូលទៅក្នុងទីផ្សារ ដើម្បីឱ្យផលិតផលជនបទដែលមានគុណភាព អាចដាក់លក់នៅលើផ្សារពាណិជ្ជកម្ម អេឡិចត្រូនិកជាតិ CambodiaTrade.com។
ព័ត៌មានពិស្ដារ៖



-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន