ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖«សំឡេងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរពីគ្រប់ទិសទី ពិតជាមានទម្ងន់ក្នុងការបង្ហាញឆន្ទៈដ៏មុតស្រួចថា យើងចង់បានសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជា ថៃ និងសម្រាប់ប្រជាជាតិទូទាំងប្រទេស»
នេះជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងកម្មវិធី «ដើរដើម្បីសន្តិភាព» នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណសួនច្បារវិមានឯករាជ្យ។
ឯកឧត្តមបានគូសបញ្ជាក់ថា ព្យុហយាត្រា «ដើរដើម្បីសន្តិភាព» ដែល ស.ស.យ.បានរៀបចំឡើងនាពេលនេះ មានគោលបំណងតែមួយគត់ គឺដើម្បីបង្ហាញទៅអន្តរជាតិ រួមទាំងប្រជាជនថៃផងដែរ ថាកម្ពុជាមិនត្រូវការសង្គ្រាម កម្ពុជាចង់បានសុខសន្តិភាព ត្រូវការការផ្សះផ្សារ ដើម្បីកសាងជំនឿទុកចិត្តសារជាថ្មី និងបញ្ចប់វិនាសកម្មទាំងឡាយលើប្រជាជាតិប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ វត្តមានជនរួមជាតិទាំងអស់ និងឆន្ទៈដ៏មោះមុតរបស់បងប្អូនខ្មែរយើង ជាសក្ខីភាពឆ្លុះបញ្ចាំងថា ខ្មែរតែងរួមសុខ រួមទុក្ខ និងរួមទទួលខុសត្រូវលើជោគវាសនាជាតិខ្លួន។
ក្នុងឱកាសនោះ ឯកឧត្តម បានបង្ហាញពីមនោសញ្ចេតនាគោរពដឹងគុណចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់គ្រប់ពេលវេលា គ្រប់វិនាទី ពីស្ថានភាពនៅសមរភូមិ ព្រមទាំងផ្ដល់ភាពកក់ក្ដៅជូនជនភៀសសឹក និងគោរពនូវវីភាពរបស់កងទ័ពដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ធ្វើជាខែលការពារជាតិកម្ពុជាដ៏រឹងមាំ។
ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើង បន្តផ្ដល់ជំនឿទុកចិត្តលើរាជរដ្ឋាភិបាលយើង ក្នុងការការពារអធិបតេយ្យភាពជាតិ និងនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជា។











-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន