ព័ត៌មាន
សម្ដេចធិបតីប្រកាសជំហរជាថ្មីម្តងទៀត ដោយឥតងាករេកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសជំហរជាថ្មីម្តងទៀតដោយឥតងាករេ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
តាមរយៈសារលិខិតរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ផ្ញើរជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើទី២២ ស្តីពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ, សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា តាមរយៈវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចសូមប្រកាសជំហរ ជាថ្មីម្តងទៀតដោយឥតងាករេ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេស នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលសហរៀបចំដោយ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក និងចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នាតាមការសម្របសម្រួលរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា-ថៃ និងមានការចូលរួមធ្វើជាសាក្សីពី ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាមេរិក និង ឯកឧត្តមនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេន។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា កម្ពុជាត្រូវការសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានានៅលើសកលលោក និងកសាងសន្តិភាពទាំងនៅក្នុងតំបន់និងសកលលោក ដើម្បីរក្សាអាយុជីវិតនិងការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយភាពសុខសាន្ត និងអភិវឌ្ឍប្រទេសជាតិឱ្យសម្បូររុងរឿង ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
សម្ដចធិបតីបានបញ្ជាក់ជាថ្មីថា ក្នុងដំណាក់កាលនេះ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា ភារកិច្ចចំបង និងចំពោះមុខរបស់រាជរដ្ឋាភិបាល គឺទី១. ការពារប្រជាជន និងទី២.ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ ដូច្នេះសម្ដេចបានអំពាវនាវគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរ គ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ និងបងប្អូនអ្នកសារព័ត៌មាន រួមសាមគ្គីគ្នាជាកម្លាំងតែមួយដើម្បីបុព្វហេតុជាតិ មាតុភូមិ៕





-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន