ព័ត៌មាន
កម្មករ-កម្មការិនី ដង្ហោយស្វែងរកសន្តិភាព ខណៈភាគីថៃបន្តឈ្លានពានកម្ពុជា និងមិនគោរពបទឈប់បាញ់
គិតមដល់ពេលនេះ មានរយៈប្រមាណ៧ខែហើយដែលស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ យោធាថៃនៅតែបន្តធ្វើសកម្មភាពវាយប្រហារឈ្លានពានមកលើកម្ពុជាដែលបង្កឱ្យប្រទេសជាតិ និងប្រជាជនប្រទេសទាំងពីររងវិនាសកម្មយ៉ាងធ្ងន់ធ្ងរ និងបាត់បង់ជីវិត, តាមរយៈទង្វើដ៏ឃោរឃៅរបស់ថៃនេះ មហាគ្រួសារខ្មែរទាំងអស់ ជាពិសេសកម្មករកម្មការិនីរោងចក្រកាត់ដេរបានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ និងស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា និងបញ្ឈប់ទង្វើឈ្លានពានរបស់ថៃ។

លោក កាន់ ស៊ីថន សហជីពមូលដ្ឋាន និងជាប្រធានផ្នែកតុកាត់ ក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែធ្នូនេះ ក្នុងនាមជាពលរដ្ឋ ក៏ដូចជាតំណាងកម្មករនិយោជិតទាំងអស់ ពិតជាមិនអាចទទួលយកបានដាច់ខាត ចំពោះអំពើដ៏សាហាវព្រៃផ្សៃរបស់យោធាថៃ ដែលបានបើកការឈ្លានពានម្តងហើយ ម្តងទៀត មកក្នុងទឹកដីរបស់កម្ពុជា ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ស្ពាន ខូចខាតផ្ទះសម្បែង និងបានឆក់យកអាយុជីវិតពលរដ្ឋស្លូតត្រង់របស់កម្ពុជាជាច្រើនផងដែរ។ លោកបានបញ្ជាក់ថា កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមដូចប្រទេសថៃឡើយ ដែលប្រទេសថៃស្រេកឃ្លានតែសង្គ្រាម។ ដូចដឹងហើយថា សង្គ្រាម មានតែពាក្យថា បំផ្លាញប៉ុណ្ណោះ។

មិនខុសគ្នានេះ កម្មករ កម្មការិនី រោងចក្រដូចគ្នាខាងលើ បានផ្ញើរសារអំពាវនាវដល់សហគមន៍អន្តរជាតិ និងជាពិសេសស្នើសុំឱ្យម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាព គឺសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន សូមជួយអន្តរាគមន៍លើករណីយោធាថៃបើកការបាញ់ប្រហារឈ្លានពានចូលមកដែនអធិបតេយ្យភាពកម្ពុជា។ កម្មករ កម្មការិនីទាំងនេះ បានបន្ថែមទៀតថា ដោយសារការឈ្លានពានដ៏ព្រៃផ្សៃនេះ ទើបហ៊ានប្រកាសស្នើដល់សហគមន៍អន្តរជាតិ ពិសេសប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ត្រាំ សូមជួយអន្តរាគមន៍រកយុត្តិធម៌ជូនកម្ពុជាផង។

ដើម្បីសន្តិភាព កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋ យុវជន ព្រះសង្ឃរាប់ម៉ឺនអង្គ/នាក់ មកពីគ្រប់មជ្ឈដ្ឋាន បានជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ ដើម្បីដើរព្យុហយាត្រាដើម្បីសន្ដិភាព ក្នុងគោលបំណងចង់បង្ហាញពីការចង់បានសន្ដិភាពទៅកាន់ពិភពលោកឱ្យបានដឹង គ្រាដែលកម្ពុជា បាននិងកំពុងរងការឈ្លានពានពីយោធាថៃលើបញ្ហាព្រំដែនរហូតប៉ះទង្កិចដោយអាវុធ។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ បានប្រកាសម្តងហើយ ម្តងទៀតថា រាល់ថ្ងៃនេះពិតជាចង់បានសន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំង សងខាង ព្រោះនេះជាអ្វីដែលកម្ពុជា ធ្លាប់បានឆ្លងកាត់រួចហើយ៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន