ព័ត៌មាន
មន្ត្រីសាខា ក.ប.ប ខេត្តព្រះសីហនុ ដកហូតបង្គារ ៦គីឡូក្រាមដោយសារលក់បង្គារមានសារធាតុគីមី
ព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ពីលោក ឃុន ស៊ីម៉ន ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប) ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីសាខា (ក ប ប) ខេត្តព្រះសីហនុ បានចុះធ្វើការដកហូតបង្គារ ៦គីឡូក្រាម ពីអាជីវករលក់គ្រឿងសមុទ្រនៅអូរ២ ដោយសារលួចដាក់ចាហួយនៅក្នុងក្បាលបង្គារ (មានសារធាតុគីមី)។ សកម្មភាពនេះមន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ ( ក.ប.ប) ខេត្តព្រះសីហនុ នៅសប្ដាហ៍ក្រោយនឹងចុះស្រាវជ្រាវរកប្រភពដើមបន្តទៀត ដើម្បីបង្ការទប់ស្កាត់ម្ហូបអាហារហាមឃាត់ឲ្យអស់។
ជាមួយគ្នានេះមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ សូមសំណូមពរបងប្អូនអាជីវករលក់ដូរនៅទូទាំងខេត្តព្រះសីហនុ ជាពិសេស អាជីវករលក់គ្រឿងសមុទ្រទាំងអស់ សូមកុំប្រើប្រាស់សារធាតុគីមី ដែលនាំឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ ត្រូវចូលរួមសហការឲ្យបានល្អជាមួយអាជ្ញាធរ និងមន្ត្រីជំនាញរបស់សាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ ដើម្បីរក្សាបាននូវសុវត្ថិភាព សុខភាព ម្ហូបអាហារជូនភ្ញៀវជាតិ-អន្តរជាតិ ដែលបានមកលេងកម្សាន្តនៅខេត្តព្រះសីហនុ៕ តារាវុទ្ធី





-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន