ព័ត៌មាន
សហគ្រាសក្នុងស្រុកកំពុងមមាញឹក ក្នុងដំណើរការផលិត និងវេចខ្ចប់ផលិតផលរុញចូលទីផ្សារ
ភ្នំពេញ ៖ សហគ្រាស និងសិប្បកម្មកែច្នៃ កំពុងមានភាពមមាញឹក នៅក្នុងកិច្ចដំណើរការខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ផលិត និងវេចខ្ចប់ ឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុកជំនួសការនាំចូល ជាពិសេសលើផលិតផលសម្រាប់ការហូបចុកប្រចាំថ្ងៃ ដើម្បីចូលរួមផ្គត់ផ្គត់ និងដោះ ស្រាយបញ្ហាកំពុងជួបប្រទះ។
ម្ចាស់សហគ្រាស និងវេចខ្ចប់ចំណីអាហារក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការខ្សែច្រវាក់ ផលិតកម្ម និងការផ្គត់ផ្គង់ផលិតផលក្នុងទីផ្សារ នេះថា ជុំវិញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម រួមផ្សំនិងការ យកចិត្តទុករបស់ម្ចាស់អាជីវកម្ម តាមរយៈកិច្ចដំណើរការផលិត និងវេចខ្ចប់ជាផលិតផលដែលមានអនាម័យ និងគុណភាព បាននិង កំពុងឆ្លើយតបនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ។
ម្ចាស់អាជីវកម្មទាំងនេះ លើកឡើងបន្ថែមថា នៅក្នុងអន្តរកាលនៃជម្លោះព្រំដែនដែលបង្កដោយប្រទេសជិតខាង ខ្សែច្រវាក់ ផលិតកម្មក្នុងស្រុកបានចាប់ផ្តើមងើបឡើងជាបណ្តើរៗ ដោយបាននិងកំពុងជំរុញផលិតទំនិញបម្រើតម្រូវការទីផ្សារ និងបានបង្ហាញ ឱ្យឃើញនូវភាពរឹងមាំ ក្នុងកិច្ចដំណើរការអាជីវកម្ម ជាពិសេសផលិត និងវេចខ្ចប់ផលិតផលបម្រើដល់ការហូបចុកប្រចាំថ្ងៃដូចជា ការផលិត និងកែច្នៃម្ហូបអាហារ, គ្រឿងទេស, គ្រឿងឧបភោគ-បរិភោគផ្សេងៗជាដើម ព្រមទាំងការជំរុញបង្កើតនូវផលិតផល ថ្មីៗឱ្យកាន់តែសម្បូរបែប ដើម្បីភាពរីកម្រើននៅក្នុងប្រទេស។
លោកស្រី យូ បូរី អនុប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងថា ស្របពេលការផ្ទុះឡើងនូវជម្លោះព្រំដែន ដែលបង្ក ឡើងដោយប្រទេសជិតខាងនេះ សម្រាប់សហគ្រាសក្នុងស្រុក បានកំពុងប្រែក្លាយបញ្ហាប្រឈមឲ្យក្លាយទៅជាកាលានុវត្តភាព ដល់ ម្ចាស់សហគ្រិនជាស្រ្តី នៅក្នុងកិច្ចដំណើរការអាជីវកម្មរបស់ខ្លួន ក្នុងការផលិត និងកែច្នៃផលិតផលសម្រាប់រុញចូលទីផ្សារ គាំទ្រដល់ ការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលក្នុងនោះការផលិតរបស់សហគ្រិនជាស្រ្តី បានហក់ឡើងយ៉ាងខ្លាំង បើធៀបទៅរយៈពេលមុន វិបត្តិ ស្របពេលស្មារតីសេ្នហាជាតិ និងចលនារួបរួមជាតិកំពុងមានសម្ទុះខ្លាំងក្លា។
សូមបញ្ជាក់ថា ជុំវិញផលិតផលខ្មែរនេះ នៅក្នុងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ នូវយុទ្ធសាស្រ្តជំរុញការប្រើប្រាស់ផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងអន្តរ ជាតិនានា ព្រមទាំងជួយដល់វិស័យឯកជន ក្នុងការបង្កើតសភាពាណិជ្ជកម្មនៅតាមបណ្តារាជធានី-ខេត្ត និងបណ្តាសភាពាណិជ្ជកម្ម នៅក្រៅប្រទេសដូច ការបង្កើតសមាគមតាមមុខរបរ និងផលិតផល ដើម្បីចូលរួមចំណែកខ្សែច្រវាក់ផ្គត់ផ្គង់ និងចាប់យកឱកាស ពាណិជ្ជកម្មជាដើម៕
អត្ថបទ៖ សុន រ៉ាឌី
















-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន