ព័ត៌មាន
បេក្ខជនជាង ២ម៉ឺននាក់ ដាក់ពាក្យប្រឡង ជាសិស្សមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាល
នៅក្នុងកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំការប្រឡងប្រជែងលើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សមន្រ្តីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ក្រុមការងារទទួលពាក្យ បានរាយការណ៍ថា បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងប្រជែងតាមប្រព័ន្ធអនឡាញមានចំនួនជាង ២ម៉ឺននាក់។ ដោយឡែក មានតែបេក្ខជនចំនួន ១៦ ៤២៥នាក់ ប៉ុណ្ណោះ ដែលបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌ និងដែលត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងប្រជែង។
កិច្ចប្រជុំនារសៀលនេះ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ជាច្រើនរូប។
ការប្រឡងប្រជែងជ្រើសរើសសិស្សមន្រ្តីក្រមការ ជំនាន់ទី១២ (វិញ្ញាសាសរសេរលើកទី១) នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងចំនួន៤៖ ១.សាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) ២.វិទ្យាស្ថានជាតិអប់រំ(NIE) ៣.សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) ៤.សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច(RULE) លើវិញ្ញាសា៖ សំណួរពហុចម្លើយពាក់ព័ន្ធចំណេះដឹងទូទៅ។
សូមជម្រាបថា បេក្ខជនដែលបានប្រឡងជាប់លើវិញ្ញាសាសរសេរលើកទី១ នឹងត្រូវបន្តចូលរួមប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី២ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរលើវិញ្ញាសាសរសេរលើកទី២ ចំនួន ២០៥នាក់ នឹងត្រូវអនុញ្ញាតចូលរួមសិក្សានៅសាលាភូមិន្ទរដ្ឋបាល រយៈពេល១២ ខែ។ បន្ទាប់ពីបញ្ចប់កម្មសិក្សារួចរាល់ សិស្សមន្ត្រីជ័យលាភី នឹងចូលបម្រើការងារនៅតាមគោលដៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ នៃរាជធានី-ខេត្តទាំង២៥ នៅដើមឆ្នាំ២០២៧។






-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន