ព័ត៌មាន
ឯកអគ្គរដ្ឋទូត បញ្ជាក់ មិនមានពលរដ្ឋរុស្ស៊ីបម្រើការ ជាទាហានស៊ីឈ្នួលនៅកម្ពុជា
គិតពីថ្ងៃទី៧ ខែធ្នូនេះមក អំពើឈ្លានពានរបស់រដ្ឋាភិបាលក្រុង បាងកក និងយោធាថៃលើដែនអធិបតេយ្យកម្ពុជា ដោយមិនរើសគោលដៅ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់ ១៨នាក់ របួស ៧៩នាក់ ជនភៀសសឹក ជិត ៥០ម៉ឺននាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជនភៀសសឹកទៅកាន់តំបន់សុវត្ថិភាព ទាំងនៅក្នុងខេត្តរងការឈ្លានពាន និង បណ្តាខេត្តផ្សេងៗទៀត។
យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១រសៀល ថ្ងៃទី១៩ ខែធ្នូ ផលប៉ះពាល់មានដូចខាងក្រោម៖
១- ករណីពលរដ្ឋស្លាប់ និងរបួស៖ ពុំមានពលរដ្ឋស្លាប់ និងរបួសថ្មីទេ។
២- ករណីពលរដ្ឋនៅជំរំសុវត្ថិភាព៖ ខេត្តព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង សៀមរាប កំពត កែប កំពង់ធំ ក្រចេះ កំពង់ស្ពឺ កណ្តាល និងខេត្តកំពង់ចាម មានជន ភៀសសឹកសរុប ៤៩៨ ២២៨នាក់ ក្នុងនោះស្រ្តី ២៦០ ២២៩នាក់ និងកុមារ១៥៨ ២៩៤នាក់។ តួលេខនេះ អាច មានការប្រែប្រួលជាបន្តបន្ទាប់ទៀត។
៣- ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ ខូចខាតផ្ទះពលរដ្ឋ២ខ្នងបន្ថែមទៀត នៅខេត្ត ព្រះវិហារ។ ដូច្នេះ ជាបឋម គិតពីថ្ងៃទី៧ ខែធ្នូមក ការខូចខាតសរុបមាន ផ្ទះប្រជាពលរដ្ឋ៧៣ខ្នង សាលារៀន ១ទីតាំង មណ្ឌលសុខភាព១ទីតាំង ប្រាសាទបុរាណ១ វត្តអារាម៤ទីតាំង សាលាឆទាន១ទីតាំង កុដិព្រះសង្ឃ ១ទីតាំង អគារការិយាល័យគយ និងរដ្ឋាករចំនួន១អគារ អគារឯកជន៨ទីតាំង សណ្ឋាគារ៣ទីតាំង មណ្ឌល កសិកម្មសហគមន៍១ទីតាំង ស្ពានថ្ម១ ស្ពានដែក១ ស្ពានបុរាណ១កន្លែង ក្បាលស្ពាន១កន្លែង ស្ថានីយ៍ប្រេង ១ទីតាំង មធ្យោបាយដឹកជញ្ជូន២៥គ្រឿង ឃ្លាំងរថយន្ត១ និងឃ្លាំងទិញដំឡូង១ទីតាំង ។ ក្រៅពីនេះ សេវា ជាមូលដ្ឋាន ដូចជា រដ្ឋបាល សុខាភិបាល និងអប់រំតាមក្រុង ស្រុក ឃុំ-សង្កាត់ ក៏បានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារមកលើតំបន់ស៊ីវិល ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស។


-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន