ព័ត៌មាន
អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម សម្រេចបានសមិទ្ធផលសំខាន់ជាច្រើន
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម។
ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋាន ដែលសម្រេចបានសមិទ្ធផលការងារគួរឱ្យកត់សម្គាល់ជាច្រើន ជាពិសេសការងាររៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥, ការងារលើកកម្ពស់ផលិតផលខ្មែរនិងជំរុញការនាំចេញ, ការតាមដានការអនុវត្តគោលនយោបាយជាតិ ជាពិសេសគោលនយោបាយជាតិ ស្តីពីដំឡូងមី និងស្វាយចន្ទី និងការរៀបចំសេចក្តីព្រាងគោលនយោបាយ/យុទ្ធសាស្រ្តថ្មី រួមមាន៖ ម្រេច ស្វាយ និងពាណិជ្ជកម្មឌីជីថល និងការរៀបចំផែនការថវិការបស់អគ្គនាយកដ្ឋានសម្រាប់ឆ្នាំ២០២៦ ផងដែរ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុគោលបំណង ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តនៅខែបន្ទាប់ ព្រមទាំងចែករំលែកព័ត៌មាន និងវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម ទាំងក្នុង និងក្រៅប្រទេស។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពី លោក-លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីរាជការនៃនាយកដ្ឋានទាំងបី ចំណុះអគ្គនាយកដ្ឋាន៕










-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន