ព័ត៌មាន
ក្រសួងប្រៃសណីយ៍ នាំយកនូវគ្រឿងឧបភោគ គាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹក
លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសហការី បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកា គោរពជូនតាមរយ: សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
អំណោយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះរួមមាន អំបុកជាមួយសាច់គោងៀតចំនួន ៥០០កញ្ចប់ គ្រាប់ជីស្ងួតចំនួន ៥៦០ដប វ៉ែនតាការពារផ្សែងពុលចំនួន២០០ ម៉ាសការពារផ្សែងពុលចំនួន ២០០ និងថវិកាចំនួន ១០ លានរៀល ដើម្បីគាំទ្រដល់កងទ័ពជូរមុខ និងជនភៀសសឹកដែលកំពុងជួបការលំបាក ព្រមទាំងសូមគោរពដឹងគុណជូនដល់វីរៈកងទ័ពជួរមុខ និងថ្នាក់ដឹកនាំកំពូលដែលខិតខំប្រឹងប្រែងក្នុងការការពារប្រជាជន និងបូរណភាពទឹកដីជាតិយើង។
ក្នុងឱកាសនោះ សម្ដេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកា ដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់សមាគមក្នុងនាមជាសមរភូមិក្រោយរួមគ្នាផ្ដល់ជាកម្លាំងចិត្ត និងគាំទ្រវីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខដែលលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិ និងមាតុភូមិយើង៕







-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន