ព័ត៌មាន
ទាហានថៃ បន្តឧក្រិដ្ឋកម្មសង្រ្គាមដោយបន្តប្រើយន្តហោះ F-16 បាញ់យ៉ាងកំរោល និងគ្មានរើសគោលដៅ ចូលតំបន់រស់នៅរបស់ជនស៊ីវិលកម្ពុជា
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានបន្តប្រព្រឹត្តឧក្រិដ្ឋកម្ម សង្រ្គាមដោយបន្តបើក ការបាញ់ប្រហារមកលើប្រជាជនស៊ីវិលកម្ពុជាយ៉ាងកំរោល និងគ្មានរើសគោលដៅ ដោយប្រើប្រាស់យន្តហោះ F-16, អាវុធធុនធ្ងន់គ្រប់ប្រភេទ គ្រាប់បែកផ្សែង គ្រាប់បែកចង្កោម និងដ្រូនពាំក្បាលគ្រាប់ជាដើម។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីបច្ចុប្បន្ន ភាពនៃការឈ្លានពានរបស់ទាហានថៃមកលើដែនអធិបតេយ្យភាពកម្ពុជានោះ លោកជំទាវឧត្តមសេនីយ៍ ឯកម៉ាលី សុជាតា បានបញ្ជាក់ថា កាលពីយប់មិញ កងទ័ពអាកាសថៃបានប្រើយន្តហោះចម្ងាំង F16 ទម្លាក់ផ្តាច់ស្ពានបេតុងអូរជីក ស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ខេត្តឧត្តរមានជ័យ និងស្រីស្នំខេត្តសៀមរាប, បាញ់កាំភ្លើងធំចេញពីនាវាចម្បាំងរបស់ខ្លួនចូលតំបន់ភូមិសាស្រ្តខេត្តកោះកុង, បាញ់ផ្លោងចូលតំបន់ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ ចូលថ្មដូន និងភូមិសាស្រ្តជាច្រើនទៀតនៅ ខេត្តព្រះវិហារ ចូលភូមិសាស្រ្តមួយចំនួនទៀតនៃខេត្តឧត្តរមានជ័យ និងបន្តបាញ់ចូលផ្ទះជនស៊ីវិលមួយច្រើននៅភូមិសាស្រ្តបឹងត្រកួន ភូមិជោគជ័យ នៅខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់បាញ់ផ្លោងចូលអូរភ្លុកដំរីជាដើម ខណៈតំបន់ខ្លះរហូតមកដល់ពេលនេះទាហានឈ្លាន ពានថៃនៅបន្តបាញ់ចូលយ៉ាងកំរោលនៅឡើយ។
លោកជំទាវម៉ាលី សុជាតា បានលើកឡើងទៀតថា ការប្រើប្រាស់អាវុធធ្ងន់ៗ ដែលមានសមត្ថភាព បំផ្លាញកម្រិតខ្ពស់គ្រប់ប្រភេទរបស់ទាហានឈ្លានពានថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលប់ ដើម្បីទន្រ្ទានយកទឹកដីកម្ពុជានេះ គឺជាការរំលោភបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ,ធម្មនុញ្ញអាស៊ាន និងជាគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិជាដើម។
ជាមួយគ្នានោះដែរលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចាត់ទុក សកម្មភាពឈ្លានពានរបស់ទាហានឈ្លានពានថៃមកលើដែនអធិបតេយ្យកម្ពុជា មិនត្រឹមប៉ះពាល់ដល់សន្តិ សុខក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបានគំរាមកំហែងដល់មូលដ្ឋានសន្តិសុខអន្តរជាតិផងដែរ។ ជាមួយគ្នានោះ អ្នកនាំពាក្យរូបនេះក៏បានបន្តអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិដាក់សម្ពាធ និងធ្វើការថ្កោលទោសដល់ភាគីថៃឲ្យបានខ្លាំងក្លាផងដែរ៕ អត្ថបទបាន ចក់





-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន