ព័ត៌មាន
ថ្នាក់ដឹកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាលខេត្តមីយ៉ាហ្គិ និងស្នើឱ្យរដ្ឋាភិបាលជប៉ុន ជំរុញភាគីថៃឱ្យដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី
ខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី បានជួបសម្តែងការគួរសមជាមួយឯកឧត្តម Yoshihiro Murai អភិបាលខេត្តមីយ៉ាហ្គិ នៅសាលាខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន។
នៅក្នុងជំនួបនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជូនចំពោះឯកឧត្តមអភិបាលខេត្ត និងអបអរសាទរឯកឧត្តមដែលបានជាប់ឆ្នោតជាអភិបាលខេត្តមីយ៉ាហ្គិ ៦អាណត្តិជាប់ៗគ្នា ក្នុងការបោះឆ្នោតជ្រើសរើសអភិបាលខេត្ត កាលពីខែតុលា កន្លងទៅនេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជាពិសេសការជំរុញការបញ្ជូនកម្មសិក្សាការី និងពលករជំនាញកម្ពុជាឱ្យទៅធ្វើការនៅខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន ឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ទន្ទឹមនេះ ឯកឧត្តមបានពន្យល់អំពីស្ថានភាពនៃការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា និងស្នើដល់ឯកឧត្តម Yoshihiro Murai ជួយជូនយោបល់ទៅរដ្ឋាភិបាលជប៉ុន ឱ្យជួយសម្របសម្រួល និងជំរុញភាគីថៃឱ្យឆាប់វិលមកតុចរចាដោះស្រាយជម្លោះនេះដោយសន្តិវិធី និងគោរពនូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃឡើងវិញ។
ជាការឆ្លើយតប ឯកឧត្ដមអភិបាលខេត្តបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការងារជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានបញ្ជាក់ថា ឯកឧត្តមនឹងនាំយកនូវសំណើនេះជូនក្រសួងការបរទេសជប៉ុន ដោយឯកឧត្តមក៏ឧស្សាហ៍មានកិច្ចប្រជុំជាមួយក្រសួងការបរទេសដែរ។





-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន