ព័ត៌មាន
កម្ពុជាកំពុងបង្កើតធនធានមនុស្សជំនាញវិជ្ជាជីវៈ គាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
កម្ពុជាកំពុងជំរុញបង្កើតធនធានមនុស្សលើមុខជំនាញវិជ្ជាជីវៈ ជាពិសេសជំនាញហិរញ្ញវត្ថុ គណនេយ្យ និងសវកកម្ម គឺជាធនធាន ដ៏មានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ ស្របតាមបរិបទការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្នុងគោលដៅចូលរួម និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។
លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ហៅកាត់គីប៉ា (KICPAA) លើក ឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនសិក្ខាកាមប្រឡងជាប់កម្មវិធី ATQ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ថា KICPAA បានបង្កើតឡើងឆ្នាំ ២០០៣ ស្របតាមច្បាប់គណនេយ្យ និងសវនកម្ម ក្នុងនោះ KICPAA ក៏បានចូលជាសមាជិកសមាគមសហព័ន្ធគណនេយ្យករ អាស៊ាន ដែលប្រមូលផ្តុំទៅដោយស្ថាប័នវិជ្ជាជីវៈ ដើម្បីរួមគ្នាបង្កើនសមត្ថភាព និងការចែករំលែកនូវបទពិសោធន៍ ចំណេះ ជំនាញ ពី ប្រទេសនីមួយៗរវាងគ្នាទៅវិញទៅមក និងជួយពង្រឹងទៅដល់ប្រទេសដែលមានត្រូវការលើផ្នែកនេះ ហើយនៅឆ្នាំ២០២៤ KICPAA ក៏ បានចូលជាសមាជិក IFAC ដែលមានស្ថាប័នជាសមាជិកគណនេយ្យករជំនាញជាង ១៨០ ស្ថាប័នផងដែរ ដែលស្ថាប័ននេះបានបង្កើត នូវស្តង់ដារគណនេយ្យ និងសវកម្មរួម សម្រាប់ប្រទេសនីមួយៗក្នុងការអនុវត្ត។
លោកស្រី បន្តថា ជុំវិញបញ្ហានេះកម្ពុជាមានបណ្តាញទំនាក់ទំនងចំនួនពីរ ក្នុងនោះសម្រាប់ផ្នែកគណនេយ្យករ បានធ្វើឱ្យកម្ពុជា មានជម្រើសកាន់តែខ្ពស់ នៃការចាប់យកកម្មវិធីអ្នកបច្ចេកទេសគណនេយ្យ (ATQ) និងជាស្ពានសម្រាប់ឆ្លងចាប់គណនេយ្យករជំនាញ គិតមកដល់ពេលនេះកម្ពុជានៅមានការខ្វះខាតច្រើន សម្រាប់តម្រូវការតាមរោងចក្រ សហគ្រាសនានា ដូច្នេះតាមរយៈការបណ្តុះ បណ្តាលជំនាញ គឺកម្ពុជាបានកំពុងរួមគ្នាបង្កើតសក្តានុពលធនធានជំនាញ ដើម្បីឆ្លើយតបទៅនិងតម្រូវការការងារ ស្របតាមបរិបទការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលកំពុងរីកចម្រើន។
លោក ប៊ុន សុន្ទរង្គ នាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ លើកឡើងថា ធនធានមនុស្សផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ គឺជាធនធានដែលមានសារៈសំខាន់ ដោយទាមទារឱ្យសិស្ស-និស្សិតសិក្សាជំនាញទាំងនេះឱ្យបានច្បាស់លាស់ នឹងត្រូវស្វែងយល់អំពី បរិបថបច្ចុប្បន្ន ដែលបច្ចេកវិទ្យាឌីជីថលកំពុងមានសម្ទុះរីកចម្រើន ជាពិសេសបញ្ញាសិប្បនិម្មិត AI ជាដើម ដើម្បីបង្កើនប្រសិទ្ធភាពក្នុង ការរៀនសូត្រ និងតម្រូវការការងារ ដើម្បីពង្រឹងនិងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឲ្យស្របតាមតម្រូវការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ វិស័យហិរញ្ញវត្ថុ និងសវនកម្មនៅកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង ព្រមទាំងប្រទេសធំៗដទៃទៀតទូទាំងសកលលោក។
សូមបញ្ជាក់ថា ជុំវិញជំនាញខាងលើ, នាពេលកន្លងមកនេះ ក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានផ្សព្វផ្សាយយុទ្ធ សាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ២០២៥-២០៣៥ ដោយយុទ្ធសាស្ត្រអភិវឌ្ឍន៍គណនេយ្យ និងសវនកម្មនេះ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយ ដើម្បីធានាបាននូវការរីកចម្រើនប្រកបដោយចីរភាព និងស្របតាមស្តង់ដាអន្តរជាតិ ក្នុងវិស័យ គណនេយ្យ និងសវនកម្មនៅកម្ពុជា និងក៏មានគោលបំណងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល ក៏ដូចជាការទាក់ទាញការ វិនិយោគបរទេសមកកាន់កម្ពុជាបន្ថែម ដោយធានាថា គណនេយ្យករ និងសវនករទាំងអស់ មានសមត្ថភាពផ្តល់សេវាប្រកបដោយ គុណភាពជំនឿទុកចិត្តតម្លាភាព និងគណនេយ្យភាព៕ អត្ថបទ៖ សុន រ៉ាឌី,





-
ព័ត៌មាន7 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន5 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា1 week agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
PR NEWS14 hours agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន4 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន6 days agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត