ព័ត៌មាន
ទង្វើឈ្លានពានរបស់ថៃ បានសម្លាប់ពលរដ្ឋកម្ពុជា១៩នាក់ របួស៧៩នាក់ និងភៀសសឹកជាង៥១ម៉ឺននាក់
គិតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥នេះ គឺជាថ្ងៃទី១៥ហើយ ដែលយោធាថៃ បានបើកការបាញ់ប្រហារឈ្លានពានចូលទឹកដីកម្ពុជាយ៉ាងឃោរឃៅបំផុត ដោយបានបាញ់សម្លាប់ជនស៊ីវិលកម្ពុជាមកទល់ពេលនេះស្លាប់ចំនួន ១៩នាក់ របួស៧៩នាក់ និងភៀសសឹកជាង៥១ម៉ឺននាក់ និងបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្ទះសម្បែង ប្រសាទបុរាណកម្ពុជាជាច្រើនកន្លែង។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកនេះថា គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់ រដ្ឋាភិបាល និងយោធាថៃមកលើដែនអធិបតេយ្យកម្ពុជា ជាពិសេសការផ្លោង និងទម្លាក់គ្រាប់តូចធំគ្រប់ប្រភេទ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់១៩ នាក់ របួស៧៩នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជនភៀសសឹកកើនឡើងទាំងនៅក្នុងខេត្តរងការឈ្លានពាន និងខេត្តផ្សេងៗទៀត។ ក្នុងនោះជនភៀសសឹកសរុបកើនឡើងដល់ ៥១៨.៦១១នាក់ ស្ត្រី ២៧០.០៦៩នាក់ និងកុមារ ១៦៥.៣៨៥នាក់។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ប្រកាសថ្កោលទោសយ៉ាងខ្លាំងខ្លាំងបំផុតចំពោះទង្វើសាហាវព្រៃផ្សៃរបស់យោធាថៃមកលើជនស៊ីវិលស្លូតត្រង់កម្ពុជា និងបានអំណាវនាវដល់សហគមន៍អន្តរជាតិដាក់សម្ពាធទៅលើប្រទេសថៃឱ្យបញ្ឈប់សកម្មភាពអមនុស្សធម៌របស់ខ្លួនជាបន្ទាន់ និងបង្ខំឱ្យប្រទេសនេះងាកមករកដំណោះស្រាយដោយសន្ដិវិធីជាចាំបាច់៕



-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន