ព័ត៌មាន
ជនជាតិចិន ១នាក់ របួស ក្នុងចំណោមពលរដ្ឋរបួសសរុប ៨០នាក់ និងស្លាប់ ២០នាក់ ពីការឈ្លានពានរបស់ថៃ
ក្រសួងមហាផ្ទៃ បានចេញ សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង ១រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់ រដ្ឋាភិបាល និងយោធាថៃ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទគ្រប់ទម្រង់ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់ ២០នាក់ និងរបួស ៨០នាក់ ក្នុងនោះ មានជនជាតិចិន ១នាក់ នៅថ្ងៃទី២២ ខែធ្នូ នេះ។
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ដោយគិតពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១រសៀល ថ្ងៃទី២២ ខែធ្នូ អំពើឈ្លានពានមិនរើសគោលដៅ ពិសេសលើតំបន់ស៊ីវិល បណ្តាលឱ្យប៉ះពាល់ដូចខាងក្រោម៖
១. ករណីពលរដ្ឋស្លាប់ និងរបួស៖ របួសជនជាតិចិន១នាក់ ជាកម្មករក្រុមហ៊ុនរ៉ែ នៅខេត្តបាត់ដំបង។
២. ករណីពលរដ្ឋនៅជំរំសុវត្ថិភាព៖ មានជនភៀសសឹកសរុប ៥២៤.៥៩០នាក់ ក្នុងនោះស្តី ២៧៤.៦០០នាក់ និងកុមារ១៦៦.៨៨៤នាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់ទៀត។
៣. ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល និងការខូចខាតជាអាទិ៍៖ ខូចខាតផ្ទះ១ខ្នង នៅ ខេត្តបាត់ដំបង សណ្ឋាគារ១ និងអគារស្នាក់នៅ១ នៅខេត្តបន្ទាយមានជ័យ។ ជាបឋម គិតពីថ្ងៃទី៧ ខែធ្នូមក ការខូចខាតសរុបមាន ផ្ទះប្រជាពលរដ្ឋ ១០៤ខ្នង សាលារៀន ៥ទីតាំង មណ្ឌលសុខភាព៣ទីតាំង ផ្សារ១ បង្គោល អង់តែនទូរសព្ទ ២កន្លែង ប្រាសាទបុរាណមួយចំនួន វត្ត ៥ទីតាំង សាលាឆទាន១ កុដិ១ អគារគយ និងរដ្ឋាករ១ អគារឯកជន ១៣ទីតាំង អគាររដ្ឋ ១១ខ្នង សណ្ឋាគារ ៤ទីតាំង មណ្ឌលកសិកម្មសហគមន៍១ ស្ពានថ្ម ២កន្លែង ស្ពានដែក១ ស្ពានបុរាណ១ ក្បាលស្ពាន១ ស្ថានីយ៍ប្រេង១ មធ្យោបាយដឹកជញ្ជូន ២៨គ្រឿង ឃ្លាំងរថយន្ត១ និង ឃ្លាំងទិញដំឡូង១។
មកដល់ពេលនេះ មានប្រជាជនកម្ពុជាជាងកន្លះលាននាក់ រួមទាំងស្ត្រី និងកុមារ កំពុងរងទុក្ខ បន្ទាប់ពីបង្ខំចិត្តចាកចោលផ្ទះសំបែង និងសាលារៀន គេចពីគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងការ ទម្លាក់គ្រាប់ពីយន្តហោះ F-16 របស់ថៃ ដែលបំផ្លាញផ្ទះសំបែង និងភូមិករពួកគាត់ជាបន្តបន្ទាប់រួចទៅហើយ។

-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន