ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល «ទោះក្នុងស្ថានភាពបែបណា មន្រ្តីសុខាភិបាល សូមបន្តថែរក្សា និងតម្កល់ខ្ពស់សេចក្តីថ្លៃថ្នូរ ស្មារតីរឹងមាំ នឹងនរ ប្រកាន់ភ្ជាប់ជានិច្ចក្រមសីលធម៌វេជ្ជសាស្ត្រ ដែលនេះជាភាពរឹងមាំរបស់សុខាភិបាល»
ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារឆ្នាំបន្ត ជាពិសេសផ្តោតសំខាន់ការងារអាទិភាពឆ្លើយតបទៅនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសរំលឹក និងមតិណែនាំសំខាន់ៗមួយចំនួនឆ្លើយតបនឹងស្ថានភាពព្រំដែន កម្ពុជា–ថៃ ដោយ៖ ១) មន្រ្តីសុខាភិបាល ត្រូវបង្កើនការសហការគ្នា ជួយគាំទ្រនូវគ្រប់មធ្យោបាយ មានភាពម្ចាស់ការ លំនឹងនិងច្បាស់លាស់ទាំងការបម្រើសេវាសុខាភិបាលនៅអង្គភាព និងការងារព្រំដែន។ សូមកុំបណ្តោយឱ្យកើតមានបញ្ហា ក្នុងពេលដែលយើងកំពុងជួបប្រទះបញ្ហា។ ២) សូមលើកទឹកចិត្តឱ្យមានការអត់ធ្មត់ ការគិតគូរ និងការបំពេញភារកិច្ចសង្គ្រោះប្រជាពលរដ្ឋ និងវីរកងទ័ពឱ្យអស់ពីលទ្ធភាព ៣) សកម្មភាពឆ្លើយតប ត្រូវអនុវត្តដោយការបត់បែន និងត្រៀមនូវផែនការគ្រប់ជំហាន ដើម្បីឆ្លើយតបទៅតាមស្ថានភាពការងារតំបន់ព្រំដែន ៤) ត្រូវភ្ជាប់ខ្លួនជាមួយនឹងដំណើរវិវឌ្ឍន៍នៃស្ថានភាពប្រទេសជាតិ ហើយត្រូវស្ថិតក្នុងភាពច្បាស់លាស់ជានិច្ច ៥) មន្ត្រីសុខាភិបាល ត្រូវមានឥរិយាបថមួយដែលផ្តល់ជាឥទ្ធិពលល្អ ដើម្បីផ្តល់ការជឿទុកចិត្ត ការគោរព និងសេចក្តីថ្លៃថ្នូរក្នុងវិជ្ជាជីវៈសុខាភិបាល។
ជាទីបញ្ចាប់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងនូវការកោតសរសេីរ និងវាយតម្លៃខ្ពស់នូវចលនាគ្រប់កម្រិតក្នុងប្រព័ន្ធសុខាភិបាលចាប់ពីកម្រិតថ្នាក់ដឹកនាំ មន្ទីរពេទ្យជាតិ ដល់កម្រិតខេត្ត ដែលមានការចូលរួមសហការគាំទ្រដល់ខេត្តជាប់ព្រំដែន និងការសស្រាក់សស្រាំរបស់មន្រ្តីសុខាភិបាល ដោយមិនគិតពីភាពនឿយហត់ ក្នុងការបម្រើសេវាសុខាភិបាលដល់ប្រជាពលរដ្ឋ ជនភៀសសឹក និងវីរកងទ័ព។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត៕
អត្ថបទ រដ្ឋា
















-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន