ព័ត៌មាន
ឯកឧត្តម ហេង សួរ នាំយកអំណោយសប្បុរសធម៌ចែកជូនគ្រួសារភៀសសឹក និងគ្រួសារវីរកងទ័ពជួរមុខជិត ៦០០គ្រួសារ នៅខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារគ្រឿងឧបភោគបរិភោគ ចែកជូនដល់គ្រួសារភៀសសឹកចំនួន ៥០៣ គ្រួសារ និងគ្រួសារវីរកងទ័ពជួរមុខចំនួន ៤៤ គ្រួសារ នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

នាឱកាសនេះ ក្នុងស្មារតីជួយគ្នា្នក្នុងគ្រាមានអាសន្ន ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» ដើម្បីឆ្លើយតបទៅនឹងការលំបាករបស់ប្រជាពលរដ្ឋ និងវីរកងទ័ព ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ។ អំណោយទាំងនេះគឺជាសន្តានចិត្តរួមគ្នាពីសំណាក់ថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ថ្នាក់ដឹកនាំសហជីព និងបងប្អូនកម្មករនិយោជិត ដើម្បីគាំទ្រសមរភូមិមុខ និងបង្ហាញពីកតញ្ញុតាធម៌ចំពោះវីរកងទ័ព ដែលកំពុងការពារទឹកដី។

សម្រាប់គ្រួសារភៀសសឹកទទួលបានថវិកាចំនួន ៥០ ០០០ រៀលក្នុង១គ្រួសារ ព្រមទាំងអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀត ទឹកបរិសុទ្ធ ភេសជ្ជៈ សម្ភារប្រើប្រាស់ (ខោ អាវ ប្រេងកូឡា) និងសម្ភារសិក្សាសម្រាប់កុមារ។ សម្រាប់គ្រួសារវីរកងទ័ពទទួលបានថវិកាចំនួន ៤០០ ០០០ រៀលក្នុង១គ្រួសារ ព្រមទាំងសម្ភារឧបភោគបរិភោគជាច្រើនផ្សេងទៀត ដើម្បីជួយសម្រួលដល់ទុក្ខលំបាករបស់ពួកគាត់។

ជាមួយគ្នានេះ ក្នុងនាមរដ្ឋបាលខេត្ត និងតំណាងបងប្អូនជនភៀសសឹក ក៏ដូចជាគ្រួសារវីរកងទ័ព ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះទឹកចិត្តសប្បុរសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម សប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបាននាំមកជាអំណោយសម្ភារ សម្រាប់ផ្តល់ជូនដល់ជនភៀសសឹក និងក្រុមគ្រួសារវីរកងទ័ពនាពេលនេះ៕












-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន