ព័ត៌មាន
លោកបណ្ឌិត ហ៊ុយ រ៉េកុល ជួបពិក្សាការងារជាមួយមន្ត្រីទទួលបន្ទុកការងារសេដ្ឋកិច្ច នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា
ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត (ម.គ.ច) និងសហការី បានទទួលជួបជាមួយលោកស្រី Jamie Wu មន្ត្រីទទួលបន្ទុកការងារសេដ្ឋកិច្ច នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា និងសហការី ដើម្បីពិភាក្សាការងារ និងស្វាគមន៍មន្រ្តីទីប្រឹក្សាបច្ចេកទេសរបស់គម្រោងជំនួយបច្ចេកទេសរយៈពេលវែង (“LEAP Global” Long-term Exceptional Technical Assistance Project)។
កិច្ចពិភាក្សាបានផ្តោត ជាពិសេសលើការងារ៖
១. អង្កេតតាមដានជំងឺគ្រុនចាញ់ និងការឆ្លើយតបការរាតត្បាត (Malaria surveillance and response)
២. ទប់ស្កាត់ការរីករាលដាលជំងឺគ្រុនចាញ់នាំចូល ដើម្បីកុំឱ្យមានការកើតជំងឺគ្រុនចាញ់ឡើងវិញ (Prevention of Re-establishment)
៣. ត្រៀមខ្លួនទទួលវិញ្ញាបនបត្រកម្ពុជាគ្មានជំងឺគ្រុនចាញ់ ពីអង្គការសុខភាពពិភពលោក (WHO) នៅឆ្នាំ២០៣០។
ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិ បានសង្ខេបពីវឌ្ឍនភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ ព្រមទាំងបានសំដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលតែងតែចូលរួមគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ប្រទេសកម្ពុជា ដើម្បីរួមគ្នាសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានជំងឺគ្រុនចាញ់»៕
អត្ថបទ រដ្ឋា







-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន