ព័ត៌មាន
កិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសទេសអាស៊ាន ប្រមុខការទូតកម្ពុជាស្នើរដ្ឋសមាជិក ជំរុញ និងគាំទ្រវិធានការចំនួនបីដើម្បីប្រទេសកម្ពុជា និងថៃអាចឈានទៅឈប់ប្រយុទ្ធគ្នា
ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបាន ស្នើសុំរដ្ឋសមាជិកអាស៊ានឯទៀតធ្វើការជំរុញ និងគាំទ្រវិធានការចំនួនបីដើម្បីប្រទេសកម្ពុជា និងថៃអាចឈានទៅឈប់ប្រយុទ្ធគ្នា។
ឯកឧត្តមបានថ្លែងថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានគូសបញ្ជាក់អំពីវឌ្ឍនភាពដែលសម្រេចបានស្របតាមសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ ជាពិសេសពាក់ព័ន្ធនឹងការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ការដោះមីនមនុស្សធម៌ និងការងារខ័ណ្ឌសីមាព្រំដែន ក្រោមក្របខ័ណ្ឌគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរនាពេលកន្លងទៅ។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើសុំរដ្ឋសមាជិកអាស៊ានឯទៀតធ្វើការជំរុញនិងគាំទ្រវិធានការចំនួនបីរួមមាន៖
ទី១ ការបញ្ឈប់ជាបន្ទាន់នូវអរិភាពទាំងអស់ដោយភាគីទាំងពីរ ចាប់ផ្តើមពីម៉ោង ២២:០០ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងការគោរព និងអនុវត្តពេញលេញចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលសម្រេចបានក្រោមក្របខ័ណ្ឌនេះ។
ទី២ ការកែសម្រួលកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរទៅកាន់ទី វាន់ទីតាំងដើម ដូចមុនពេលផ្ទុះ ឡើងនៃអរិភាព និងការវិលត្រឡប់ទៅកាន់ផ្ទះសម្បែង បន្តជីវភាពដូចមុនពេលផ្ទុះជម្លោះ របស់ប្រជាជនជនស៊ីវិលរស់នៅតំបន់ព្រំដែនដែលរងផលប៉ះពាល់ ប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរារាំង។
ទី៣ ការដោះស្រាយជម្លោះ រួមទាំងការកំណត់ខ័ណ្ឌសីមាព្រំដែន តែតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែល មានស្រាប់រវាងកម្ពុជា និងថៃ រួមទាំងការបន្តអនុវត្តឡើងវិញជាបន្ទាន់នូវសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ។
…… ប្រមុខការទូតកម្ពុជាស្នើរដ្ឋសមាជិកជំរុញ និងគាំទ្រវិធានវិធានការចំនួនបី ………..
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា គោលបំណងចម្បងរបស់កម្ពុជា គឺការបញ្ចប់នូវទុក្ខវេទនា របស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញបន្ថែមទៀត និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល។ ឯកឧត្តមបញ្ជាក់ជាថ្មីអំពី សារៈសំខាន់នៃការរក្សាភាពជឿជាក់ទៅលើអាស៊ាន ក្នុងនាមជាអង្គការតំបន់មួយដែលសម្រេចបាន ជោគជ័យបំផុតលើពិភពលោក ដោយមានសមត្ថភាពអាចជួយរដ្ឋសមាជិករបស់ខ្លួន ដោះស្រាយជម្លោះ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ រួមទាំងកាបដិសេធចំពោះការគំរាមកំហែង ឬការប្រើ ប្រាស់កម្លាំង៕

-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន