ព័ត៌មាន
ក្រសួងកសិកម្ម លើកកម្ពស់ផលិតកម្មបន្លែក្នុងស្រុកឱ្យមានគុណភាព ស្តង់ដារ CAM-GAP និង PGS
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការ កំណត់ប្រភេទនិងបរិមាណតម្រូវការបន្លែ និងលទ្ធភាពផ្គត់ផ្គង់បន្លែក្នុងស្រុកឱ្យបានពេញមួយឆ្នាំ ដើម្បីកាត់បន្ថយការនាំចូលពីបរទេស។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមបណ្ឌិតបានសង្កត់ធ្ងន់លើការលើកកម្ពស់ផលិតកម្មបន្លែខ្មែរឱ្យមានគុណភាព និងសុវត្ថិភាពខ្ពស់តាមស្តង់ដារ CAM-GAP និងPGS ដើម្បីបង្កើនលទ្ធភាពប្រកួតប្រជែងលើទីផ្សារ និងធានាសុខុមាលភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តម បានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនរួមមាន ពង្រឹងស្ថានីយ៍ស្រាវជ្រាវពូជបន្លែ កែលម្អប្រព័ន្ធស្រោចស្រព និងបណ្តុះបណ្តាលបច្ចេកទេសទំនើបដល់កសិករ។ ជំរុញការបង្កើតសហគមន៍កសិកម្មទំនើប និងការចងកិច្ចសន្យាផ្គត់ផ្គង់ ដើម្បីធានាស្ថិរភាពតម្លៃ និងទីផ្សារ។ ពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ ឱ្យក្លាយជាសេនាធិការដ៏សំខាន់ក្នុងការជួយជ្រោមជ្រែងកសិករទាំងផ្នែកបច្ចេកទេស និងការប្រមូលទិន្នន័យទីផ្សារ៕




-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន