ព័ត៌មាន
ប្រេីពេលត្រឹម១០ម៉ោង សមត្ថកិច្ចខណ្ឌកំបូលស្រាវជ្រាវបង្ក្រាបករណីធ្លាក់ប្លន់ម៉ូតូ ឃាត់ជនសង្ស័យ០៦នាក់
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន០៦នាក់ ជាប់ពាក់ព័ន្ធនឹងអំពើធាក់ប្លន់យកម៉ូតូ តែមិនបានសម្រេច ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌកំបូល បើកការស្រាវជ្រាវឈានទៅឃាត់ខ្លួនបានជាបន្តបន្ទាប់ ។
លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានប្រាប់ឲ្យដឹងថា ៖ ក្រោយកើតមានអំពើធ្លាក់ប្លន់ និងទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមក កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានបើកការចុះស្រាវជ្រាវបន្ទាន់ភ្លាម ដោយប្រើពេលវេលាត្រឹម១០ម៉ោងប៉ុណ្ណោះ ក្នុងការឈានទៅបង្ក្រាបក្រុមជនសង្ស័យបានជាបន្តបន្ទាប់ ក្រោយពួកគេប្រព្រឹត្តិសកម្មភាពបទល្មើសរួច ។
លោកអធិការបញ្ជាក់ថា ៖ ប្រតិបត្តិការបង្ក្រាបនេះ ក៏ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញផងដែរ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅតុលាការ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ផងដែរ ។
គួររំលឹកថា ៖ អំពើធាក់ប្លន់ខាងលើ បានកើតឡើងកាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេលា២៣ និង០០នាទី នៅចំណុចផ្លូវបេតុង ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ អំពើប្លន់នេះ ក្រុមជនសង្ស័យពុំបានប្រើប្រាស់សម្ភារ អាវុធអ្វីនោះឡើយ ពោលគឺធាក់ប្រដួលជនរងគ្រោះឲ្យដួល ប៉ងប្លន់យកម៉ូតូតែមិនសម្រេច ខណៈជនរងគ្រោះរងរបួសស្រាល ៕ លីហេង








-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន