ព័ត៌មាន
១៨ថ្ងៃនៃការឈ្លានពានរបស់ថៃ សម្លាប់ជនស៊ីវិលកម្ពុជា ២១នាក់ របួស ៨៣នាក់ និងភៀសសឹកជាង ៦០ម៉ឺននាក់
គិតមកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល ១៨ថ្ងៃហើយ ដែលកងទ័ពថៃបានបើកការបាញ់ប្រហារជាលើកទីពីរ ចូលឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាយ៉ាងឃោរឃៅបំផុតបាញ់ប្រហារមិនរើសគោលទៅចូលទីតាំងពលរដ្ឋស្លូតត្រង់កម្ពុជាតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយថៃបណ្ដាលឱ្យជនស៊ីវិលកម្ពុជាស្លាប់ ២១នាក់ របួស ៨៣នាក់ និងភៀសសឹកជាង ៦០ម៉ឺននាក់។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកនេះថា គិតចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះ ពលរដ្ឋកម្ពុជាបានភៀសសឹកកើនឡើងដល់ជាង៦០ម៉ឺននាក់ ក្នុងនោះស្ត្រីជាង ៣១ ម៉ឺននាក់ និងកុមារជិត ២០ម៉ឺននាក់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បន្តអំពាវនាវមិត្តបរទេស ជាពិសេសអាម៉េរិក ចិន ម៉ាឡេស៊ី និងមិត្តអាស៊ាន បន្តជ្រោមជ្រែងពន្លត់ភ្លើងសង្គ្រាមការឈ្លានពានរបស់ថៃមកលើកម្ពុជា និងនាំមកនូវសន្តិភាពជាអចិន្ត្រៃយ៍ដែលជាបំណងប្រាថ្នាតាំងពី ដើមរបស់កម្ពុជា ក៏ដូចជាបំណងរួមរបស់ប្រជាជនថៃ និងមនុស្សជាតិទូទៅ។
ក្រៅពីនេះ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិឯកជន អគារឯកជន អគារស្នាក់នៅ/សណ្ឋាគារ ស្ថានីយ៍ប្រេង១ទីតាំង រថយន្ត ម៉ូតូ និងការខូចខាតទ្រព្យសម្បត្តិសាធារណៈដូចជាសាលារៀន មណ្ឌលសុខភាព ប្រាសាទបុរាណ ស្ពាន ផ្សារ កន្លែង និងផ្លូវ។ ខណៈមកដល់ពេលនេះ មានប្រជាជនកម្ពុជាជាងកន្លះលាននាក់ រួមទាំងស្ត្រីជាង៥០% និងកុមារ កំពុងរង់ទុក្ខ បន្ទាប់ពីបង្ខំចិត្តចាកចោល ផ្ទះសំបែង និងសាលារៀន គេចពីគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងការទម្លាក់គ្រាប់ពីយន្តហោះ F-16 របស់ ថៃ ដែលបំផ្លាញផ្ទះសំបែង និងភូមិករពួកគាត់ជាបន្តបន្ទាប់រួចទៅហើយ៕




-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន