ព័ត៌មាន
គ.ស.ម.ក.៖«ការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ»
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការ បន្តវាយប្រហារយ៉ាងព្រៃផ្សៃរបស់ប្រទេសថៃ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ យន្តហោះចម្បាំង F-16 និង T-50TH នាវាចម្បាំង ការប្រើប្រាស់ផ្សែងពុល និងគ្រាប់បែកចង្កោម មកលើទីតាំងភូមិសាស្ត្រដែល មានប្រជាជនស៊ីវិលរស់នៅក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង ព្រះវិហារ និង កោះកុង។ ជាក់ស្តែង គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនស៊ីវិលបានស្លាប់ចំនួន ២១នាក់ និងរង របួសចំនួន ៨៣នាក់ ជនភៀសសឹកកើនដល់ ៦០៧ ៩៨០ នាក់ និង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន ត្រូវបានបំផ្លាញ រួមមាន ផ្ទះប្រជាពលរដ្ឋ ប្រាសាទបុរាណ អគារឯកជន អគារស្នាក់នៅ/សណ្ឋាគារ ស្ថានីយ៍ ប្រេង ឃ្លាំងទិញដំឡូង ឃ្លាំងទំនិញ បង្គោលអង់តែនទូរសព្ទ សាលារៀន មណ្ឌលសុខភាព អគាររដ្ឋ វត្ត សាលាឆទាន ស្ពាន ផ្សារ ផ្លូវ រថយន្ត និងម៉ូតូ។
ទង្វើដ៏ឃោរឃៅ និងអមនុស្សធម៌នេះ មិនត្រឹមតែជាការរំលោភអធិបតេយ្យភាព និងបូរណភាពដែនដី របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជា ជនកម្ពុជា ជាពិសេស សិទ្ធិរស់រានមានជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ជនស៊ីវិល ព្រមទាំងសិទ្ធិលើទ្រព្យ សម្បត្តិ ដែលត្រូវបានការពារយ៉ាងគត់មត់ដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ លើសពីនេះ ទង្វើបាញ់ ប្រហារលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល គឺជាការរំលោភបំពានយ៉ាងច្បាស់លើច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេស គោលការណ៍ជាមូលដ្ឋាននៃអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងពិធីសាបន្ថែមពាក់ព័ន្ធ ដែលហាមឃាត់ដាច់ខាតចំពោះការវាយប្រហារលើជនស៊ីវិល និងទាមទារឱ្យការពារប្រជាជននៅគ្រប់កាលៈទេសៈ។
ការប្រើកម្លាំងយោធាឆ្លងកាត់ព្រំដែន និងវាយប្រហារលើទឹកដីរដ្ឋអធិបតេយ្យមួយផ្សេងទៀត ដោយ គ្មានមូលហេតុដើម្បីការពារខ្លួនស្របតាមច្បាប់អន្តរជាតិ គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន (Crime of Aggression)។ ការវាយប្រហារយ៉ាងទូលំទូលាយ និងជាប្រព័ន្ធលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល ព្រមទាំងការបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាឧក្រិដ្ឋកម្មសង្គ្រាម (War Crimes) និងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ (Crimes Against Humanity)។ ទង្វើដែលមិនអាចទទួលយកបានទាំងនេះ ត្រូវតែ មានការទទួលខុសត្រូវតាមច្បាប់អន្តរជាតិ។
គ.ស.ម.ក. នឹងដាក់ញត្តិបន្ទាន់បន្ថែមទៀត លើករណីអំពើព្រៃផ្សៃនិងយង់ឃ្នងរបស់រដ្ឋាភិបាលនិង យោធាថៃ ប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងភាគី ពាក់ព័ន្ធដទៃទៀត ឱ្យថ្កោលទោស ដាក់សម្ពាធ និងចាត់វិធានការគ្រប់យន្តការ ជាបន្ទាន់និងយ៉ាងម៉ឺងមាត់ ព្រមទាំងទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់។ ញត្តិទាំងនេះ គឺជាឯកសារយោងដ៏សំខាន់ សម្រាប់ការពិភាក្សា ក្នុងកិច្ចប្រជុំនៃយន្តការសិទ្ធិមនុស្សនានារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងយន្តការតាមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីភាគីថៃមកលើ ប្រទេសកម្ពុជា។
គួររម្លឹកផងដែរថា យោធាថៃបានបើកការបាញ់ប្រហារជាច្រើនលើកច្រើនសា មកលើកម្ពុជា ដោយ ប្រើអាវុធគ្រប់ធុន រួមទាំងយន្តហោះចម្បាំង F-16 និង T-50TH ចូលយ៉ាងជ្រៅមកក្នុងដែនអធិបតេយ្យ ភាពរបស់កម្ពុជា បានបង្ហាញថា ជាការឈ្លានពានយ៉ាងច្បាស់ មិនមែនជាបញ្ហាជម្លោះព្រំដែនឡើយ ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តី ថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ នៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald J. Trump និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim។ ជាងនេះទៀត ថ្មីៗនេះ ឯកឧត្តម Donald J. Trump បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ប្រទេស ថៃជាអ្នកចាប់ផ្តើមឈ្លានពានមកលើប្រទេសកម្ពុជាមុន» ហើយកម្ពុជាពិតជាប្រទេសរងគ្រោះដោយការ ឈ្លានពានរបស់ថៃ និងមានសិទ្ធិពេញលេញក្នុងការប្រើសិទ្ធិការពារខ្លួនស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។
គ.ស.ម.ក. អំពាវនាវយ៉ាងទទួចដល់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ អង្គការ សិទ្ធិមនុស្សអន្តរជាតិនិងតំបន់ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ឱ្យប្រើប្រាស់គ្រប់យន្តការ និងសម្ពាធផ្សេងៗ ដើម្បីបង្ខំឱ្យប្រទេសថៃបញ្ឈប់ភ្លាមៗនូវទង្វើឈ្លានពាន ការប្រើកម្លាំងយោធា និងការបាញ់ប្រហារលើជន ស៊ីវិល ក៏ដូចជាការធានាឲ្យមានការទទួលខុសត្រូវចំពោះអ្នកដែលបានប្រព្រឹត្តអំពើរំលោភបំពានទាំងនេះ។
គ.ស.ម.ក. បញ្ជាក់ជាថ្មីថា សន្តិភាព សុវត្ថិភាព និងការគោរពសិទ្ធិមនុស្ស មិនអាចកើតមានបានឡើយ ក្រោមជម្រើសនៃការប្រើប្រាស់សព្វាវុធ និងអំពើហិង្សាហើយទង្វើរំលោភច្បាប់អន្តរជាតិណាមួយ ត្រូវ តែត្រូវបានថ្កោលទោសយ៉ាងដាច់អហង្ការ និងដោះស្រាយដោយយុត្តិធម៌ ដើម្បីការពារសណ្តាប់ធ្នាប់តំបន់ និងពិភពលោក។
គ.ស.ម.ក. នឹងបន្តតាមដាន កត់ត្រា និងរាយការណ៍យ៉ាងពេញលេញពីអំពើរំលោភសិទ្ធិមនុស្សទាំងនេះ និងឈរជាមួយប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានរងគ្រោះដោយអំពើឧក្រិដ្ឋទាំងឡាយរបស់ប្រទេសថៃ៕









-
ព័ត៌មាន5 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន5 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន5 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន5 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន5 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន5 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន5 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥