ព័ត៌មាន
មន្ទីរអប់រំខេត្តបាត់ដំបង សម្រេចផ្អាកដំណើរការបង្រៀន និងរៀន ក្នុងស្រុកបាណន់ បណ្ដោះអាសន្ន
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានចេញ សេចក្តីណែនាំ ស្តីពី ការផ្អាកដំណើរការបង្រៀន និងរៀន ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ជាបណ្ដោះអាសន្ន។
មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានជម្រាបជូនគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំអ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបថា ដោយមានការឈ្លានពានពីសំណាក់យោធាថៃមកលើ ភូមិសាស្ត្រស្រុកបាណន់ ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ មន្ទីរអប់រំ យុវជន និង កីឡាខេត្ត សម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ក្នុង ស្រុកបាណន់ ផ្អាកដំណើរការបង្រៀន និងរៀន បណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានាសុខសុវត្ថិភាពដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និង សិស្សានុសិស្សទាំងអស់បញ្ចៀសបាននូវគ្រោះថ្នាក់។
ព័ត៌មានពិស្ដារ៖ សេចក្ដីណែនាំ

-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន