ព័ត៌មាន
ឆ្នាំ២០២៥នេះ កម្ពុជានឹងទទួលបានគម្រោងវិនិយោគចំនួន ៦៣០ មានទុនសរុបជាង ១០ ពាន់លានដុល្លារ
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងថា នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជានឹងទទួលបានគម្រោងវិនិយោគប្រមាណ ៦៣០ គម្រោង មានទុនវិនិយោគជាង ១០ ពាន់លានដុល្លារអាម៉េរិក ដើម្បីរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា និងក៏ជាការបំបែកឯកកត្តកម្ម ជាបន្តបន្ទាប់ទៀតរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វ ផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចកម្ពុជាឆ្នាំ២០២៣-២០២៤ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះថា ទាក់ទងនិងគម្រោងវិនិយោគ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខិតខំប្រឹងប្រែងយ៉ាងខ្លាំង រួមជា មួយជាមួយស្ថាប័នពាក់ព័ន្ធនានា ក្នុងការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា ដែលបានកំពុងធ្វើឱ្យចំនួនវិនិយោគនៅក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានកើនឡើងជាបន្តបន្ទាប់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្ថែមថា ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោង វិនិយោគដែលមានលក្ខណៈគ្រប់គ្រាន់មានចំនួន ២៦៨ គម្រោង, ឆ្នាំ២០២៤មានចំនួន ៤១៤គម្រោង។ ចំណែកនៅក្នុងឆ្នាំ ២០២៥ នេះ គិតត្រឹមថ្ងៃសុក្រសប្តាហ៍មុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត មានចំនួន ៦២៦ គម្រោង និងនៅសល់រយៈពេលប៉ុន្មានថ្ងៃ ទៀតនេះ រំពឹងថា នឹងទទួលបានចំនួន ៤ គម្រោងបន្ថែមទៀត ដែលធ្វើឱ្យគម្រោងវិនិយោគសរុបនៅក្នុងបំណាច់ឆ្នាំ២០២៥ មានចំនួន ៦៣០ គម្រោង ដែលមានទុនវិនិយោគជាង ១០ ពាន់លានដុល្លារអាម៉េរិក និងបានបង្កើតការងារជាង ៤០ ម៉ឺនកន្លែង ដែលនេះគឺជា ប្រវត្តិសាស្រ្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមិនធ្លាប់ទទួលនៅក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។
ជុំវិញគម្រោងវិនិយោគនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តខ្ពស់ក្នុងការទាក់ទាញវិនិយោគិនបរទេស និងការស្វែងរកទីផ្សារ ថ្មីៗបន្ថែមទៀតដូចជា នៅប្រទេសរុស្សីជាដើម និងការបន្តទាក់ទាញវិនិយោគិននៅសហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក និងកាណាដា បន្ថែមទៀត ឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន, ហើយឯកឧត្តមក៏រំពឹងថា នៅឆ្នាំ២០២៦ ខាងមុខ កម្ពុជានឹងទទួលបានភាព ជោគជ័យដ៏ត្រចះត្រចង់ នៃលំហូរវិនិយោគិនបរទេសចូលមកកម្ពុជា បង្កើតរោងចក្រផលិតសម្រាប់ទីផ្សារនាំចេញ និងបង្កើតការងារ៕
អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន