ព័ត៌មាន
UN គាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើការសិក្សាប៉ាន់ប្រមាណពហុវិស័យអំពីតម្រូវការបន្ទាន់របស់ពលរដ្ឋភៀសសឹក
ថ្ងៃនេះអង្គការសហប្រជាជាតិនៅកម្ពុជា ព្រមទាំងវេទិការឆ្លើយតបមនុស្សធម៌ (HRF) បានចូលរួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដើម្បីធ្វើការប៉ាន់ប្រមាណរួមគ្នាអំពីតម្រូវការបន្ទាន់របស់ពលរដ្ឋភៀសសឹក។
ក្រុមការងាចម្រុះនឹងធ្វើការដោយផ្ទាល់ជាមួយពលរដ្ឋភៀសសឹក (IDPs) និងអាជ្ញាធរមូលដ្ឋានដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការចាំបាច់ និងបន្ទាន់ ទាំងផ្នែកជម្រកស្នាក់នៅ អនាម័យ ទឹកស្អាត សុខភាព ស្បៀងអាហារ ការអប់រំ និងការគាំពារ។ លទ្ធផលនៃការប៉ានប្រមាណរួមគ្នានេះនឹងជួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធក្នុងការកំណត់អាទិភាព ដើម្បីផ្តល់ជំនួយ ពង្រឹងការសម្របសម្រួល និងធានាដល់ការផ្តល់ជំនួយទាន់ពេលវេលា និងសមស្របតាមស្តង់ដារជំនួយមនុស្សធម៌។
ការសិក្សាប៉ាន់ប្រមាណនេះជាផ្នែកមួយនៃការឆ្លើយតបរួមរបស់អង្គការសហប្រជាជាតិ ដើម្បីជួយដល់ប្រជាជននៅកម្ពុជា។ ចាប់តាំងពីខែមិថុនាមក ពលរដ្ឋភៀសសឹកប្រមាណជាង ១០០ ០០០នាក់ក្នុងខេត្តចំនួន៧ បានទទួលការគាំទ្រពីវេទិការឆ្លើយតបមនុស្សធម៌ (HRF) និងអង្គការសហប្រជាជាតិ ផ្នែកអនាម័យ ទឹកស្អាត សុខភាព ការអប់រំ ស្បៀងអាហារ និងជំរកស្នាក់នៅ។
បន្ថែមលើនេះអង្គការសហប្រជាជាតិបានធ្វើការជាមួយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ពលករដែលត្រលប់មកពីប្រទេសថៃ ដើម្បីទទួលបានការងារនិងសេវាសង្គមចាំបាច់ ដូចជាសេវាគាំពារសង្គម។
អង្គការសហប្រជាជាតិក៏កំពុងជួយធ្វើការវិភាគទៅលើផលប៉ះពាល់ផ្នែកសង្គមសេដ្ឋកិច្ចទៅលើពលរដ្ឋភៀសសឹក និងពលករត្រលប់ពីប្រទេសថៃដើម្បីគាំទ្រដល់ការរៀបចំផែនការស្តារឡើងវិញសម្រាប់រយៈខ្លី និងមធ្យម។

-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា